មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ត្រួតពិនិត្យកម្លាំង សម្ភារៈ ត្រៀមអន្តរាគមន៍ និងផ្សព្វផ្សាយសភាពការណ៍ថ្មីៗជូនដល់ នាយទាហាន នាយទាហានរង និងពលទាហាន

បន្ទាយមានជ័យ÷ព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បានអញ្ជើញត្រួតពិនិត្យកម្លាំង សម្ភារៈ ត្រៀមអន្តរាគមន៍ និងផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ជូនដល់ នាយទាហាន នាយទាហានរង និងពលទាហាន និងបានដាក់បទបញ្ជាដល់កម្លាំងទាំងអស់ ត្រូវត្រៀមនៅនឹងកន្លែង និងមធ្យោបាយចាំបាច់ ដើម្បីរងចាំអនុវត្តរាល់បទបញ្ជាឱ្យបានមួយរយភាគរយដែលថ្នាក់លើប្រគល់ជូន។

នៅក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានបញ្ជាក់យ៉ាងច្បាស់ថា៖ យើងទាំងអស់គ្នាជាកងកម្លាំងនៃកងយោធពលខេមរភូមិន្ទ ជាកម្លាំងដ៏រឹងមាំរបស់រាជរដ្ឋាភិបាលដាច់ខាតត្រូវមានភក្ដីភាពចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ មានតួនាទី និងភារកិច្ចការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារសុខសុវត្ថិភាពសណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋជាពិសេសការពារ សន្តិភាព ឱ្យបានដាច់ខាតទោះបីត្រូវលះបង់អាយុជីវិតក៏ដោយ និងត្រូវកម្ទេចឱ្យអស់នូវក្រុមជ្រុលនិយមក្បត់ជាតិ ដែលមានបំណងចង់ផ្ដួលរលំរាជរដ្ឋាភិបាលស្របច្បាប់។

ឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានសង្កត់ធ្ងន់ថា នាយទាហាន នាយទាហានរង ពលទាហានទាំងអស់ ពេលទទួលបានបទបញ្ជាដាច់ខាតត្រូវអនុវត្តឱ្យបានទាន់ពេលវេលា ដើម្បីសម្រេចភារកិច្ចដែលថ្នាក់លើប្រគល់ជូនឱ្យខានតែបាន៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *