លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ប្រជុំកងជួរត្រួតពិនិត្យកម្លាំង ដើម្បីពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់សង្គម និងត្រៀមបង្ក្រាបការតវ៉ាប្រឆាំងខុសច្បាប់នានា

បន្ទាយមានជ័យ× ថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០២៤ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកងកម្លាំងនគរបាលតាមបណ្តាអង្គភាពចំណុះស្នងការដ្ឋាននគរបាលខេត្ត ប្រជុំកងជួរត្រួតពិនិត្យកម្លាំង ដើម្បីត្រៀមលក្ខណៈសម្បត្តិឲ្យបានគ្រប់គ្រាន់ ក្នុងការរក្សាសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងទូទាំងខេត្តបន្ទាយមានជ័យ និងត្រៀមដោះស្រាយរាល់សភាពការណ៍ដែលអាចនឹងកើតឡើងជាយថាហេតុ។

ទន្ទឹមគ្នានោះ តាបណ្តាអង្គភាពអធិការដ្ឋាននគរបាលក្រុងស្រុកទាំង៩ និង បញ្ជាការដ្ឋានវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ ក៏បានប្រជុំកងជួរត្រួតពិនិត្យកម្លាំងរៀងៗខ្លួន ទាំងកម្លាំង ស្បៀង មធ្យោបាយ សម្ភារៈទ័ព សម្រាប់ត្រៀមអន្តរាគមន៍ បង្ក្រាបបទល្មើសគ្រប់ប្រភេទ រួចរាល់ រង់ចាំតែបទបញ្ជាតែប៉ុណ្ណោះ។

ក្រៅពីនេះ លោកឧត្តមសេនីយ៍ទោ ស្នងការ សិទ្ធិ ឡោះ ក៏បានដាក់ដាក់ចេញនូវបទបញ្ជាដល់កងកម្លាំងគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់សង្គម ,ពង្រឹងកម្លាំងយាមល្បាត និងធ្វើការត្រួតពិនិត្យរដ្ឋបាលពេលរាត្រី ទប់ស្កាត់ក្មេងទំនើង និងបទល្មើសផ្សេងៗ ឈរលើស្មារតីទទួលខុសត្រូវខ្ពស់ប្រកបដោយការយកចិត្តទុកដាក់បំផុត៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *