បុរសម្នាក់ជក់ញៀន ថ្នាំខ្លាំងមិនអាចទប់ អារម្មណ៍បានយក កាំបិតចិតបន្លែរ ចាក់ខ្លួនឯងបណ្តាល ឲ្យរបួសធ្ងន់

(ខេត្តបន្ទាយមានជ័យ)៖ យុវជនម្នាក់ជក់គ្រឿងញៀន ដល់ថ្នាក់ទប់អារមណ៍មិន បានក៏យកកាំបិតចិត បន្លែចាក់ខ្លួនឯងបណ្តាល ឲ្យរបួសធ្ងន់នៅវេលា ម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅ មុខប៉ារាមិច កាស៊ីណូផ្កាយ៥ភូមិ ក្បាលស្ពានសង្កាត់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

កំលាំងនគរបាល ព្រំដែន៩១១បានចុះដល់ កន្លែងកើតហេតុបានប្រាប់ អ្នកយកព័ត៍មានឲ្យដឹង ថាយុវជនដែលចាក់ ខ្លួនឯងនោះមានឈ្មោះហួត ជាជនបនេតចរ ដោយសារតែជននេះ ជក់ថ្នាំញៀនខ្លាំងពេក  ឪពុក ម្តាយដេញចេញ ពីផ្ទះដើរស្នាក់នៅ ផ្ទះគេទុកចោល ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

កំលាំងនគរបាល ព្រំដែន៩១១ បានបញ្ជាក់ឲ្យខឹង ទៀតថានៅមុន ពេលកើតហេតុនោះ គេបានឃើញបុរសនោះ យកកាំបិតចិតបន្លែរ ចាក់ចំចុងដង្ហើមបណ្តាល ឲ្យរបួសធ្ងន់ស្របពេល នោះមានប្រជាពល រដ្ឋមានការភ្ញាក់ ផ្អើលយកចោមរោម មើលហើយកំលាំង សមត្ថកិច្ចក៏បានចុះ មកដល់ហើយបានដឹក យកទៅសង្គ្រោះ នៅមន្ទីរពេទ្យភ្លាមៗ រហូតដល់ម៉ោងនេះ គេពុំដឹងថាក្រុមគ្រូពេទ្យ អាចជួយសង្គ្រោះជីវិតបុរសនេះ ឲ្យរួចពីសេចក្តីស្លាប់ បានរឺអត់ព្រោះកន្លែង ដែលចាក់ចូលនោះចំ កន្លែងសំខាន់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *