មេបញ្ជាការ កងពលតូចថ្មេីរជេីងលេខ​៥៣ ដឹកនាំក្រុមការងារចុះទស្សនកិច្ចសិក្សាការងារកសាងពង្រឹងអង្គភាពរឹងមាំ លេីគ្រប់វិស័យ

បាត់ដំបង, ថ្ងៃអង្គារ ១រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការ កងពលតូចថ្មើរលេខ៥៣ បានអញ្ជើញដឹកនាំ នាយទាហាន ចំណុះទីបញ្ជាការកងពល ចុះធ្វើទស្សនកិច្ចសិក្សា ការងារកសាងពង្រឹងអង្គភាពរឹងមាំលេីគ្រប់វិស័យ អង្គភាពកងអនុសេនាធំស៊ើបការណ៍ កងពលតូចថ្មើរជើងលេខ៥៣ ស្ថិតនៅភូមិអូរថ្មី ឃុំពេជ្យចិន្តា ស្រុកកំរៀង ខេត្តបាត់ដំបង។

ឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការកងពល  បានអញ្ជើញទស្សនាតាមខ្លឹមសារនិមួយៗ និងបានថ្លែងការកោតសរសើរដល់អង្គភាពទ ដែលបានខិតខំយកចិត្តទុកដាក់អនុវត្តតាមផែនការដែលថ្នាក់លើប្រគល់ជូន និងអនុវត្តតួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ តាមផែនការ ការងារកសាងអង្គភាពរឹងមាំលើគ្រប់វិស័យ។

ក្នុងនោះដែរ លោកមេបញ្ជាការ បានដាក់ផែនការ ឱ្យគ្រប់អង្គភាព​ ធ្វើការដកបទពិសោធន៍ពីគ្នាទៅវិញទៅមក ពីចំណុចខ្លាំងខ្សោយ និងបន្តខិតខំការងារកសាងហេដ្ឋារចនាសម្ព័ន្ធ ការងារបង្កបង្កើនផល និងចិញ្ចឹមសត្វ បន្ថែមលើគោលរបបហូបប្រចាំថ្ងៃ សម្រាប់កម្លាំងជួរមុខ និងកម្លាំងត្រៀមក្នុងទីតាំង ក៏ដូចជាគ្រួសារយោធិនក្នុងអង្គភាព និងមួយចំនួនលើសតម្រូវការ លក់ទៅទីផ្សារ សន្សំថវិកាកសាងក្នុងអង្គភាព៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *