(ខេត្តបន្ទាយមានជ័យ)៖នាថ្ងៃទី១ វិច្ឆិកា នេះគឺជាសញ្ញាប្រាប់ ឲ្យដឹងថាជាថ្ងៃបើក បវេសនកាលឆ្នាំ សិក្សា២០១៩.២០២០ ចូលមកដល់ហើយ សូមសិស្សចាស់ ថ្មី និងមាតាបីតាសិស្ស នាំកូនចាប់ពីអាយុ ៦ឆ្នាំមកចុះឈ្មោះ ចូលរៀនឲ្យបានគ្រប់ៗ ចាប់ពីថ្ងៃនេះតទៅ។
ពិធិនេះប្រព្រឹត្តិនៅ វេលាលាម៉ោង៧ព្រឹក ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩នៅ វិទ្យាល័យ អូរអំបិល ស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរិសោភ័ណ ខេត្តបន្ទាយមានជ័យ ហើយនៅតាម សាលារៀងៗខ្លួន ដោយមានការចូលរួម លោកង៉ោម៉េងជ្រួញ អភិបាលរងខេត្ត តំណាងឲ្យលោក អ៊ុំរាត្រី អភិបាល ខេត្តបន្ទាយមានជ័យ លោកឈូប៊ុនរឿង ប្រធានមន្ទីរអប់រំ ខេត្តបន្ទាយមានជ័យ មាតា បីតាសិស្ស សិស្សានុសិស្ស ជាច្រើនរយនាក់បាន ចូលរួមផងដែរ។
ក្នុងនោះលោកឈូប៊ុនរឿង បានមានប្រសាសន៌ ថាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះជាសញ្ញាប្រាប់ ដល់ មាតាបិតាសិស្ស សិស្សានុសិស្ស ទូទាំងប្រទេសឲ្យ បានដឹងថាថ្ងៃនេះជា ថ្ងៃបើកបវេសនកាល ឆ្នាំសិក្សា ២០១៩ ចូលមកដល់ ហើយសូមឲ្យ មាតាបិតាសិស្ស ដែលមានកូន ចាប់អាយុ៦ឡើង សូមរួសរាន់យក កូនប្រុស ស្រីមកចុះឈ្មោះ ចូលរៀនឲ្យបានទាន់ ពេលវេលាដោយមិន បាច់បង់ប្រាក់ក្នុងការ ចូលរៀននោះ ឡើយចំណែក សិស្សានុសិស្ស ចាស់ត្រូវរៀបចំខ្លួន ប្រាណជាឯកសណ្ឋាន សិស្សឲ្យបានស្អាត ចូលរៀនតាមថ្នាក់រៀងៗ ខ្លួនចាប់ពីថ្ងៃបើក បវេសនកាលនេះតទៅ។
លោកបានបញ្ជាក់ ឲ្យដឹងទៀតថាឆ្នាំ សិក្សាថ្មីនេះវាមានសារៈ សំខាន់ណាស់សម្រាប់ សិស្ស និស្សិត ដែលជាគុលបុត្រ កុលធីតាជាទីស្រឡាញ់ របស់យើងគ្រប់គ្នា បានបន្តការសិក្សា រៀនសូត្រនៅថ្នាក់ខ្ពស់ បន្តទៀតនិងជាថ្ងៃផ្តើម នៃជីវិតសិក្សាដំបូង របស់កុមារដែលទើប និងដល់អាយុត្រូវចូលរៀន។
ក្នុងនោះមានសិស្សម្នាក់ បានឡើងប្តេជ្ញាចិត្ត ថាដើម្បីជាសក្ខីភាពនៃ ការយកចិត្តទុកដាក់ ចំពោះវិស័យ អប់រំចំពោះកុមារា និងកុមារី យុវជន និងយុវនារីដែលជា ទំពាំស្នងឫស្សីដែលជា អនាគតនិងក្លាយជាស រសរទ្រូងដ៏រឹងមាំរបស់ ប្រទេសជាតិកញ្ញាបាន ឡើងប្តេជ្ញាចិត្តខិត្តថាខំ គោរពដំបូន្មានរបសឪពុក ម្តាយ និងលោក គ្រូនិងអ្នកគ្រូប្តេជ្ញា រៀនសូត្រឲ្យក្លាយទៅជា កូនល្អ សិស្សល្អ និងមិត្តល្អ និងប្តេជ្តា ជាសឲ្យឆ្ងាយពីគ្រឿង ញៀនឲ្យបានជាដាច់ខាត។
លោកលោកង៉ោម៉េងជ្រួញ បានឲ្យដឹងថាកាប្រារព្វ បើកទិវាបវេសសនកាល នេះឡើងដើម្បីដាស់ស្មារតីសិ ស្សានុសិស្សឲ្យយក ចិត្តទុកដាក់ខ្ពស់លើការ សិក្សារបស់ខ្លួនគ្រប់ពេល វេលាការសិក្សារៀន សូត្រមិនត្រឹមតែអនុវត្ត នៅក្នុងវិស័យសិក្សា តែប៉ុណ្ណោះទេថែមទាំង តម្រូវឲ្យមានការបន្ត លើកកំពស់និងការ អភិវឌ្ឍន៍គ្មានថ្ងៃបញ្ចប់ ដើម្បីធានានូវ ការផលិតធនធាន មនុស្សប្រកបដោយ គុណភាពអភិវឌ្ឍប្រកប ដោយចីរភាពផងដែរ។
លោកបានបញ្ជាក់ ឲ្យដឹងទៀតថាការ អប់រំល្អផ្តល់អត្ថប្រយោជន៍ យ៉ាងធំធេងដល់បុគ្គល គ្រួសារ និងសង្គម ជាតិទាំងមូល ពោលការអប់រំល្អ និងនាំដល់ការផ្គត់ផ្គង់ ធនធានមនុស្ស កំលាំងពលកម្មដែល មានចំណេះដឹង ជំនាញវិជ្ជាជីវៈដើម្បីឆ្លើយតប កាន់តែមានប្រសិទ្ធភាព ទៅនិងទីផ្សារការងារ និងតម្រូវ ការអភិវឌ្ឍន៍ សង្គមជាតិផងដែរ។
លោកបានបញ្ជាក់ឲ្យ ដឹងទៀតថាសង្គមជាតិ មួយអាចរីកចម្រើនទៅ បានអាស្រ័យទៅដោយ សង្គមជាតិ សម្បូណ៍ទៅដោយ ធនធានមនុស្ស ប្រកបទៅដោយ សកក្តានុពល សមត្ថភាព ដែលអាចប្រែ ក្លាយសង្គម ជាតិឲ្យមានការ អភវឌ្ឍន៍ជឿនលឿន បានយ៉ាងឆាប់រហ័ស និងមានភាពកាន់តែ រឹងមាំទៀតផង៕