កន្លែងប្រតិបត្តិវិបស្សនា និងសមាធិមួយកន្លែងស្ថិតនៅខេត្តអាំងថងប្រទេសថៃ កំពុងទទួលការចាប់អារម្មណ៍ពីពុទ្ធបរិស័ទគ្រប់ទិសទីវគ្គ១

នៅថ្ងៃទី ២២ ខែសីហាឆ្នាំ ២០២៤ម្សិលមិញនេះមានការគោរពពិធីបួងសួងដែលស្ថិតនៅ កន្លែងគោរពប្រតិបត្តិ(សំណាក់ស៊ុងប៉ានឿរណាប៊ុន) ที่พักสงฆ์ป่าเนื้อนาบุญ 85 หมู่ 4 ต.หัวไผ่ อ.เมือง จ.อ่างทอง  បានរៀបចំកម្មវិធីប្រារព្ធក្នុងការបួងសួងនិងឧទ្ទិសកុសលផលបុណ្យដល់ វិញ្ញាណក្ខន្ធព្រះចៅអធិការវត្តនិងវិញ្ញាណក្ខន្ធគ្រូតូចគ្រូធំផងដែរ

ព្រះចៅអធិការវត្តថ្មីនិងគណៈកម្មការប្រតិបត្តិសមាធិកម្មដ្ឋាន បានសហការគ្នាក្នុងការប្រារព្ធពិធីនេះឡើងក្នុងគោលបំណងរួមសាមគ្គីគ្នាក្នុងការរួមចំណែកសាងសេចក្តីល្អ  និងដឹកនាំប្រជាពលរដ្ឋដែលចូលចិត្តក្នុងការសមាធិវិបស្សនា មានសេចក្តីជ្រះថ្លាក្នុងការបំពេញបុណ្យកុសលសាងសេចក្តីសុខ ជួយដល់សង្គមជាតិ។
ប្រជាពលរដ្ឋយ៉ាងច្រើនកុះករបានចូលរួមគ្នាជាធ្លុងមួយក្នុងការគោរពប្រតិបត្តិ នៃសាសនាព្រះពុទ្ធ និងសូមបញ្ជាក់ផងដែរថាព្រះចៅអធិការវត្តថ្មីនេះគឺជាកូនសិស្សរបស់លោកតាសួងទេវតាដើរដី ដែលប្រជាពលរដ្ឋនៅប្រទេសថៃតែងតែគោរពប្រតិបត្តិ សូមបញ្ជាក់ផងដែរថា(សំណាក់សុងប៉ានឿរណាប៊ុន)ដែលជាកន្លែងគោរពប្រតិបត្តិវិបស្សនាសមាធិកម្មដ្ឋានបានរៀបចំមកដល់បច្ចុប្បន្នភាពនេះមានរយៈពេល 8 ឆ្នាំមកហើយ សម្រាប់ប្រជាពលរដ្ឋខ្មែរដែលចង់សិក្សាវិបស្សនាសមាធិកម្មដ្ឋានក្នុងការបង្កើន សមត្ថភាពផ្ទាល់អាចមកសិក្សាស្វែងយល់ក្នុងការប្រតិបត្តិសមាធិវិបស្សនាកម្មដ្ឋាន បានតាមរយៈតេឡេក្រាមលេខ+855719022227/ លេខថៃ+66633871400 លោកអ្នកត្រូវចំណាយពេលចំនួនបីថ្ងៃនៅក្នុងការគោរពប្រតិបត្តិ មាន៤ដំណាក់កាល ដែលគេហៅថា៤បាឡាំង
ដំណាក់កាលទី១ក្នុងការដើរកម្មដ្ឋានប្រើរយះពេល១ម៉ោង និងអង្គុយសមាធិ១ម៉ោង ក្នុងការត្រួតពិនិត្យដង្ហើមចេញចូលនៅចន្លោះម៉ោង៩ព្រឹកដល់ម៉ោង១១។
ដំណាក់កាលទី២ដើរកម្មដ្ឋានប្រើរយះពេល១ម៉ោង និងអង្គុយសមាធិ១ម៉ោង ក្នុងការត្រួតពិនិត្យដង្ហើមចេញចូលនៅចន្លោះម៉ោង១រសៀលដល់ម៉ោង៣រសៀល។
ដំណាក់កាលទី៣ដើរកម្មដ្ឋានប្រើរយះពេល១ម៉ោងនិងអង្គុយសមាធិ១ម៉ោង ក្នុងការត្រួតពិនិត្យដង្ហើមចេញចូលដំណាក់កាលទី៣៣រសៀលដល់ម៉ោង៥ល្ងាចដំណាក់កាលទី៣នេះនៅចន្លោះម៉ោង៤:៣០នាទីត្រួតពិនិត្យវិញ្ញាណនៅក្នុងខ្លូនរបស់អ្នកសមាធិ ប្រសិនបើជាប់ទើបអាចបន្តទៅដំណាក់កាលទី៤បាន។
តើនៅក្នុងលោកនេះមានវិញ្ញាណដែរឬទេ?តើនៅក្នុងលោកនេះមានបុណ្យនិងបាបដែរឬទេ?បន្ទាប់ពីយើងបានស្វែងយល់ក្នុងការវិបស្សនាសមាធិកម្មដ្ឋានរួចហើយរឿងទាំងឡាយដែលជាចម្ងល់របស់យើងយើងនឹងយល់ច្បាស់ដោយខ្លួនឯ
ង។
អង្គភាព អ្នកសារព័ត៌មានយើងបានចូលរួមក្នុងការគោរពប្រតិបត្តិវិបស្សនាសមាធិកម្មដ្ឋាននិងសូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះព្រះចៅអធិការវត្តនិងគណៈកម្មការសំណាក់ស៊ុងប៉ានឿរណាប៊ុនទាំងអស់ ដែរតែងតែយកចិត្តទុកដាក់ក្នុងការពន្យល់បង្ហាត់បង្រៀន ដល់ខ្ញុំព្រះករុណាក្នុងការគោរពប្រតិបត្តិសមាធិ អង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថាប្រជាពលរដ្ឋខ្មែរនិងប្រជាពលរដ្ឋថៃច្បាស់ជាយល់ច្បាស់ពាក់ព័ន្ធពីបញ្ហាកន្លែងសមាធិប្រកបដោយសេចក្តីជ្រះថ្លាមួយនេះសូមអរគុណ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *