បែកធ្លាយតុលាការ ចេញដីការបង្កប់ឲ្យចាប់ខ្លួន លោកជំទាវ ឧកញ៉ាបណ្ឌិត លី អ៊ុអេង ក្រោយលោកជំទាវរូបនេះបានដឹងខ្លួនហើយរត់គេចបាត់់

ខេត្តសៀមរាប÷នៅថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០២៤នេះ អង្គភាពសារព័ត៌មានយើងទទួលបានសេចក្តីរាយការមួយឲ្យដឹងថា ស្ងាត់ៗក៏បែកធ្លាយថា កម្លាំងអាវុធហត្ថផ្ទៃប្រទេស កាលពីថ្ងៃទី១៩ ខែ សីហាឆ្នាំ ២០២៤ កន្លងទៅនេះ សហការជាមួយកម្លាំងអាវុធហត្ថ ខេត្តសៀមរាប បានឡោមពទ្ធ័ផ្ទះរបស់ជំទាវ លី អ៊ុំ អេង ដើម្បីធ្វើការចាប់ខ្លួន ទៅតាមអំណាចដីកា របស់តុលាការខេត្តសៀមរាប។

ដីកាបង្គាប់អោយចាប់ខ្លួនលេខ៣៣៤ចខស/ឌចុះថ្ងៃទី៧ខែសីហាឆ្នាំ២០២៤ ដែលចុះហត្ថលេខាដោយ លោក( ហេង លៀងគ្រី) ចៅក្រមស៊ើបសួរសាលាដំបូងខេត្តសៀមរាបបង្ហាញថា បានឃើញ មាត្រា ១៩៥ និងមាត្រាពាក់ព័ន្ធ នៃក្រមនីតិវិធីព្រហ្មទណ្ឌ -បានឃើញ សំណុំរឿងព្រហ្មទណ្ឌលេខ ១០៨០ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ -បានឃើញ សំណុំរឿងស៊ើបសួរលេខ ២៧៤ ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤
-បានឃើញដីកាបញ្ជូនឱ្យឆ្លើយលេខ ៤៦៧០ ពស. ព្រះស/ឧ ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ និង មតិយោបល់របស់តំណាងអយ្យការ ពាក់ព័ន្ធនឹងជនត្រូវចោទ÷ ឈ្មោះ លី អ៊ុំអេង ភេទស្រី កើតថ្ងៃទី១៨ ខែធ្នូ ឆ្នាំ១៩៧២ ជនជាតិខ្មែរ មានអាស័យដ្ឋានបច្ចុប្បន្ននៅបុរីសៀងណាំ ផ្ទះលេខ១៧ ផ្លូវ០១ ភូមិខ្នារ សង្កាត់ជ្រាវ ក្រុង. ខេត្តសៀមរាប ។

(គេចខ្លួន) ត្រូវបានដាក់ក្រោមការពិនិត្យពីបទ៖ ប្រើប្រាស់ឯកសារសាធារណៈក្លែង ប្រព្រឹត្តនៅក្រុងសៀមរាប ខេត្ត សៀមរាប កាលពីអំឡុងខែកុម្ភៈ រហូតដល់ខែតុលា ឆ្នាំ២០២២ បទល្មើសព្រហ្មទណ្ឌ មានចែង និងកំណត់ឱ្យផ្តន្ទា ទោសតាមបញ្ញត្តិមាត្រា ៦៣០ នៃក្រមព្រហ្មទណ្ឌ ។
យល់ឃើញថា
– ជនត្រូវចោទ ត្រូវបានចោទប្រកាន់ពីបទមជ្ឈិម ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ
– យោងលិខិតលេខ ១៣៩/០២៤ ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ របស់កងរាជអាវុធហត្ថខេត្តសៀមរាប ស្ដីពីការអនុវត្តដីកាបង្គាប់ឱ្យនាំខ្លួន បានបញ្ជាក់ថា កម្លាំងជំនាញបានចុះដល់លំនៅដ្ឋានជនត្រូវចោទ តែរកពុំឃើញ ដើម្បីធានាដល់ការស៊ើបសួរឱ្យ បានពេញលេញទៅតាមនីតិវិធីច្បាប់ គប្បីចេញដីកាបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទ ឈ្មោះ លី អ៊ុំអេង មកបង្ហាញខ្លួនចំពោះមុខចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប ដើម្បី ចាត់ការបន្តតាមនីតិវិធី។

ហេតុដូច្នេះសម្រេច

១-បញ្ហាដល់កងកម្លាំងសាធារណៈ ឱ្យស្រាវជ្រាវរកចាប់ និងនាំខ្លួន ឈ្មោះ លី អ៊ុំអេង ភេទស្រី កើតថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ១៩៧២ (មានអត្តសញ្ញាណខាងលើ) ទៅក្នុងពន្ធនាគារ ឬមណ្ឌលឃុំខ្លួន។

២- បញ្ហាដល់ប្រធានពន្ធនាគារ ឬមណ្ឌលឃុំខ្លួនឱ្យទទួល និងឃុំខ្លួនបុគ្គលនេះ និងត្រូវនាំទៅបង្ហាញដល់ ចៅក្រមស៊ើបសួរ ក្នុងរយៈពេលយ៉ាងខ្លីបំផុត ប្រសិនបើស្ថិតក្នុងដំណាក់កាលស៊ើបសួរនៅឡើយ ។

ប៉ុន្តែការឡោមពទ្ធ័ជាច្រើនម៉ោងនាថ្ងៃទី១៩ ខែសីហា ២០២៤នោះ នៅមិនទាន់ចាប់ខ្លួននៅឡើយទេ ដោយកម្លាំងអាវុធហត្ថខាងលើ នាំគ្នាឡើងឡានចាកចេញ ដោយមិនមាននណាដឹងពីមូលហេតុ ដោយបានបន្សល់ទុកភាពងឿងឆ្ងល់ទោះជាបែបនេះ គេនៅតែរងចាំមើលពីវាសនារបស់ជំទាវបណ្ឌិតលី អ៊ុំអេង ថាតើអាចរួចផុតពីសំណាញ់ច្បាប់ឬយ៉ាងណា។

បើយោងតាមដីការបស់តុលាការនិងកម្លាំងសមត្ថកិច្ចហ៊ុំព័ទ្ធ ផ្ទះលោកស្រី លីអ៊ុំអេង បានបញ្ជាក់ពីឥទ្ធិពលយ៉ាងច្បាស់ថាលោកស្រីពិតជាមានខ្នងបង្អែកដ៏រឹងមាំ ឬមួយលោកស្រីមានត្រចៀកទិព្វអាចដឹងហេតុការណ៍ជាមុន ។

អង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់និងបន្តតាមនីតិវិធីក្នុងការចាប់ខ្លួន លោកស្រីឧកញ៉ាបណ្ឌិតលីអ៊ំអេងមកផ្ដន្ទាទោសតាមច្បាប់ ដើម្បីបញ្ជាក់មូលដ្ឋានគ្រឹះក្នុងការអនុវត្តច្បាប់នៃព្រះរាជាណាចក្រកម្ពុជា

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។

  

You might like

Leave a Reply

Your email address will not be published. Required fields are marked *