សិស្សសាលាម្នាក់ ប្រឡងបាក់ឌុបជាប់ ជិះម៉ូតូពីខេត្តបន្ទាយមាន ជ័យទៅលេងស្រុកកំណើត បុកសត្វគោ បាក់ករស្លាប់ គួឲ្យសង្វែក

(ខេត្តបន្ទាយមានជ័យ)៖ មានករណីគ្រោះ ថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាង សិស្សសាលាម្នាក់ ប្រឡងបាក់ឌុប ជាប់ហើយបានជិះ ម៉ូតូពីខេត្តបន្ទាយ មានជ័យទៅលេង ស្រុកកំណើតស្រាប់ តែបើក ទៅបុកសត្វគោ បាក់ករស្លាប់ គួឲ្យសង្វែក១០ព្រឹក ថ្ងៃទី ២ ខែវិច្ឆិកាឆ្នាំ ២០១៩ នៅបណ្ដោយ ផ្លូវជាតិលេខ ៦ ស្ថិតនៅក្នុងភូមិរំដួល ឃុំភ្នំលៀបស្រុកព្រះ ព្រះខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចបាន ប្រាប់អ្នកយកព័ត៌ មានឲ្យដឹងថាសពជន រងគ្រោះមានឈ្មោះធឿន ភេទប្រុសអាយុ ១៨ ឆ្នាំរស់នៅ ភូមិឡោទេ ឃុំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានបញ្ជាក់ ឲ្យដឹងទៀតថានៅមុន ពេលកើតហេតុមាន សិស្សសាលាម្នាក់បានជិះ ម៉ូតូម៉ាក  ហុងដាទ្រីមព៌ណខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ ១H ៩៦៣៧ បើកពីលិចទៅកើត សំដៅទៅ លេងស្រុកកំណើត លុះជិះមកដល់ចំណុច កើតហេតុស្រាប់តែ បើកទៅបុកគោពេញ ទំហឹបាក់ ក ស្លាប់ភ្លាមៗ នៅកន្លែងកើត ហេតុតែម្តង។

ក្រោយពីកើតហេតុហើយ សត្ថកិច្ចបានមកដល់ កន្លែងកើតហេតុហើយ ធ្វើកំណត់ហេតុហើយ បានប្រគល់ សពទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណីនៅស្រុក កំណើតតែម្តង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *