ភ្នំពេញ÷ឃាតជនសង្ស័យជនជាតិចិន ២នាក់ ពាក់ព័ន្ធករណីបាញ់ប្រហាររថយន្ត Mercedes យប់ថ្ងៃទី២៧ ខែ
បន្ទាប់ពីមានករណីបេីករថយន្តបំបុករួចហេីយបាញ់រះទៅលេីរថយន្ដ Mercedes Sclass នៅខណ្ឌដង្កោ កាលពីយប់ថ្ងៃទី ២៧ សីហា ឆ្នាំ ២០២៤ បណ្ដាលឲ្យមន្ត្រីនគរបាលម្នាក់ស្លាប់ នឹង ជនជាតិចិនម្នាក់រងរបួស ហើយជនជាតិចិនម្នាក់ទៀត ត្រូវក្រុមជនល្មើសចាប់ចូលក្នុងរថយន្ត យកទៅ ជាមួយនោះ កងកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយ នាយកដ្ឋានព្រហ្មទណ្ឌ និងស្នងការដ្ឋាននគរបាលខេត្តពាក់ព័ន្ធ ស្រាវជ្រាវតាមចាប់ ជនល្មើសជនជាតិចិនបានចំនួន២នាក់ នៅក្នុងភូមិសាស្ត្រ ឃុំស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ ។
ដោយឡែកជនល្មើសដែលនៅសេសសល់ បាននាំជនរងគ្រោះ រត់គេចខ្លួន ខណៈ សមត្ថកិច្ចកំពុងឡោមព័ទ្ធយ៉ាងយកចិត្តទុកដាក់នៅក្នុងព្រៃមួយកន្លែងក្នុងភូមិសាស្ត្រស្រុក ស្រុកឆែប ។
តាមប្រភពពីសមត្ថកិច្ចបានបង្ហើបអោយដឹងថា ជនជាតិចិនដែលឃាត់ខ្លួនបានចំនួន ២នាក់ បានសារភាពថា ពួកខ្លួនទេីបចូលមកស្រុកខ្មែរ នៅខែ កក្កដានេះទេ ដេីម្បីទទួលផែនការតាមចាប់ជនរងគ្រោះ និងសម្លាប់មនុស្សដែលនៅជុំវិញជនរងគ្រោះទាំងអស់។
តាមផែនការពេលធ្វើសកម្មភាពរួចហេីយត្រូវគេចខ្លួនទៅក្រៅប្រទេសវិញ ដេីម្បីគេចខ្លួនពីការស៊េីបអង្កេត ។
ប្រភពពីសមត្ថកិច្ចបង្ហើបទៀតថា ករណីឃាតកស៉ីឈ្នួលមកពីក្រៅប្រទេស មានច្រើនករណីហើយ ដែលធ្វើអោយសមត្ថកិច្ចមានការលំបាកក្នុងការស៊ើបអង្កេតស្រាវជ្រាវចាប់ខ្លួន។