បន្ទាយមានជ័យ÷អាជ្ញាធរបានដាក់គ្រឿងចក្រឈួសឆាយ កៀរកិនសម្រួលផ្លូវលំតភ្ជាប់ពីឃុំទៅឃុំត្រង់ចំណុងភូមិពន្លៃ ឃុំភ្នំដីនិងភូមិពង្រ ឃុំប៉ោយចារស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យ។
លោកហី រីហាំង.អភិបាលរងស្រុកភ្នំស្រុកអោយដឹងកាលពីថ្ងៃទី៣០ខែសីហាឆ្នៃ២០២៤ថា: ពេលដែលមកដល់ទាំងព្រលប់ធ្វើជូនទាំងយប់តែម្តងគឺគ្រឿងចក្រដែល លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានយកចិត្តទុកដាក់ផ្តល់សម្រាប់កៀកិនផ្លូវលំបាក់ខ្លាំងដែលមានប្រវែង៥០០ម៉ែត្រលើប្រវែងផ្លូវសរុប ៣.០០០ម៉ែត្រ ត្រង់ចំណុងភូមិពន្លៃ ឃុំភ្នំដី និងភូមិពង្រ ឃុំប៉ោយចារ ។
កំណាត់ផ្លូវអន្តរឃុំនេះបានលើកគ្រឹះរួចរាល់.ថែមគ្រួសក្រហមហើយ ដើម្បីតភ្ជាប់ពីឃុំភ្នំដីទៅកាន់ឃុំប៉ោយចារ ។
លោកអភិបាលរងស្រុកបន្តថា: នេះជាការឆ្លើយតបនិងសំណើរ សំណូមពរស្នើសុំរបស់ប្រជាពលរដ្ឋតាមរយ:លោកមេភូមិដែលទើបលើកោឡើងក្នុងវេទិកាសាធារណ:របស់រាជរដ្ឋាភិបាលចុះមូលដ្ឋានកាលពីថ្មីៗនេះ ។
ក្នុងនោះ លោក ឃ្លោក នួយ អភិបាលរងខេត្ត និងប្រធានក្រុមការងារចុះឃុំភ្នំដី តំណាងឲ្យលោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក ហី រីហាំង អភិបាលរងស្រុកភ្នំស្រុក ព្រមទាំងក្រុមប្រឹក្សាឃុំ មេភូមិប្រជាពលរដ្ឋបានចូលរួមពិនិត្យដំណើរការគ្រឿងដែលកៀរកិនសម្រួលផ្លូវលំកំណាត់ខ្លីនោះហើយ។
បើតាមពលរដ្ឋនិងមន្ត្រីអាជ្ញាធរមូលដ្ឋានថា ផ្លូវនេះបម្រើឲ្យការដឹកជញ្ជូនកសិផល ពិសេសក្នុងរដូវប្រមូលដំណាំដំឡូងមីរបស់ប្រជាកសិករផងនិងការធ្វើដំណើរទៅ មកពីភូមិទៅឃុំ និងទៅស្រុកផងដែរ ។
ប្រជាពលរដ្ឋបានសម្តែងការសាទរ និងគោរពថ្លែងអំណរគុណថ្នាក់ដឹកនាំដែលជានិច្ចកាលតែងចិត្តទុកចូលរួមជួយដោះស្រាយ ទុក្ខលំបាក បញ្ហាប្រឈមរបស់គាត់ ដើម្បីរួមចំណែកកសាងអភិវឌ្ឍន៍ និងលើកកម្ពស់ជីវភាព តាមរយ:ផ្លូវនេះ៕