ជនសង្ស័យ ជនជាតិវៀតណាម ម្នាក់រួមទាំងថ្នាំញៀន ជាច្រើនកញ្ចប់ត្រូវ បានកម្លាំងសមត្ថ កិច្ចប៉ុស្តិ៍ចាក់អង្រែ លើក្របួចជាប់        

(ភ្នំពេញ)៖កម្លាំងប្រឆាំងបទល្មើសគ្រឿងញៀននៃអធិការរដ្ឋាននគរបាលខណ្ឌមានជ័យសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់អង្រែលើបានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនកន្លែងនិងឃាត់ខ្លួនជនសង្ស័យបាន១នាក់កាលពីយប់រំលងអាធ្រាតឈានចូលថ្ងៃទី០២ខែវិច្ចិការឆ្នាំ២០១៩វេលាម៉ោង០១និង០០នាទីនៅត្រង់ចំណុចសំណង់មិនរៀបរយ​ផ្លូវ៦០ម៉ែត្រក្រុម៨ភូមិ ព្រែកតាគង់  សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។

សមត្ថកិច្ចបានប្រាប់ដឹងថាជនសង្ស័យដែលកម្លាំងជំនាញឃាត់ខ្លួនបានមានឈ្មោះលី ហេង ហៅ តុងភេទប្រុសអាយុ១៩ឆ្នាំជនជាតិ វៀតណាម មុខរបរមិនពិតប្រាកដ ហើយមានទីលំនៅ​មិនពិតប្រាកដ។

សមត្ថកិច្ចបានប្រាប់អោយដឹងទៀតថាក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើនេះកម្លាំងជំនាញឆែកឆេរនិងដកហូតបានវត្ថុតាងរួមម៉្សៅក្រាមពណ៍សថ្លា សង្ស័យជាសារធាតុញៀនប្រភេទយ៉ាម៉ាទឺកក ចំនួន២៣ថង់តូចនិង១កញ្ចប់ថង់ធំល្មម​ សរុបទាំងអស់មានចំនួន២៤កញ្ចប់ ។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានកម្លាំង ជំនាញនគរបាលប៉ុស្តិ៍ រដ្ឋបាលសង្កាត់ ចាក់អង្រែលើក សាងសំណុំរឿង បញ្ចូនទៅអធិការ រដ្ឋាននគរបាល ខណ្ឌមានជ័យ ដើម្បីចាត់ការ បន្តរទៅតាមនិ​តិវិធីច្បាប់។

You might like

Leave a Reply

Your email address will not be published. Required fields are marked *