ខេត្តប៉ៃលិន÷ព្រឹកថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ត្រី កែម អនុជ មេបញ្ជាការ ដឹកនាំនាយទាហាន ចូលរួម សិក្ខាសាលា ដកបទពិសោធន៍ការងារសម្ពន្ធ័មេត្រីភាពរវាងអង្គភាព នៃកងយោធពលខេមរភូមិន្ទ ជាមួយស្ថាបន័អង្គភាពសុីវិល ទិសយោធភូមិភាគទី៥ ក្រោមប្រធានបទ “រួមគ្នាដើម្បីខឿនការពារជាតិ” ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ តំណាងដ៏ខ្ពង់ខ្ពស់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។
មានប្រសាសន៍ក្នុងពិធីបើក ឯកឧត្តម នាយឧត្តមសេនីយ៍ បានចង្អុលបង្ហាញការចងសម្ព័ន្ធមេត្រីភាពនេះមានសារ:សំខាន់ សំដៅទៅលើ៤ចំណុច ដែលមានប្រយោជន៍ដល់អង្គភាព៖
១. លើវិស័យសំណង់រឹងមាំ និងយូរអង្វែង
២. ជួយលើការដាំដុះ និងចិញ្ចឹមសត្វ ដេីម្បីជួយជីវភាពគ្រួសារកងទ័ព
៣. ជួយរំលែក សម្រាលការលំបាកដល់កងទ័ព ឬគ្រួសារកងទ័ព
៤. ឧបត្ថម្ភក្នុងពេលមានបុណ្យប្រពៃណីផ្សេងៗ។
ឯកឧត្តម នាយឧត្តមសេនីយ៍ បានរំលឹកថា តាមអង្គភាពត្រូវធ្វើការកត់ត្រាឲ្យបានច្បាស់លាស់អំពីលទ្ធផលរបស់អង្គភាពស្ថាប័នសម្ព័ន្ធមេត្រីភាព និងមានការគោរពថ្លែងអំណរគុណវិញឲ្យបានសមស្រប៕