កម្លាំងនគរបាលក្រុងប៉ោយប៉ែត ចុះប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនជនសង្ស័យប្រុស ស្រី ចំនួន២៤នាក់និងគ្រឿងញៀនមួយចំនួនត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់

បន្ទាយមានជ័យ៖ កម្លាំងនគរបាលបានចុះប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនជន សង្ស័យប្រុសស្រីចំនួន២៤នាក់និងគ្រឿងញៀនមួយចំនួនត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤។

លោកវរសេនីយ៍ទោ( កែវ ដូល) អធិការ.រង ទទួលផែនប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាល  ក្រុងប៉ោយប៉ែត បានប្រាប់ថា៖ដោយអនុវត្តតាមបទបញ្ជា ពីលោកឧត្តមសេនីយ៍ទោ (សិទ្ធិ ឡោះ )ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកវរៈសេនីយ៍ទោ( ព្រហ្ម ពិសិដ្ឋ )អធិការនគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងជំនាញ ចុះប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនរយៈពេល២ថ្ងៃឃាត់ខ្លួនជនសង្ស័យប្រុស/ស្រីចំនួន២៤នាក់ក្នុងនោះស្រី២នាក់និងរឹបអូសវត្ថុតាងគ្រឿងញៀនប្រភេទម្ស៉ៅក្រាមសថ្លាចំនួន២៧កូនថង់ និង យ៉ាម៉ាគ្រាប់ចំនួន៤១៣គ្រាប់ ដែលបង្ក្រាប ចំនួន៦ករណីដាច់ ដោយឡែក ពីគ្នា ក្នុងរយៈពេល២ថ្ងៃ។

លោកបានបញ្ជាក់ថា៖កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤កម្លាំងនគរបាលក្រុងប៉ោយប៉ែតបានចុះប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនឃាត់ខ្លួនសង្ស័យ២នាក់ និងគ្រឿងញៀនប្រភេទម្ស៉ៅក្រាមសថ្លាចំនួន១ថង់ និង គ្រឿងញៀនប្រភេទគ្រាប់៣៩គ្រាប់ និងនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤បង្ក្រាបបទល្មើសគ្រឿងញៀន៥ករណីឃាត់ខ្លួនជនសង្ស័យ២៣នាក់និងរឹបអូសគ្រឿងញៀនប្រភេទម្ស៉ៅក្រាមចំនួន២៦កូនថង់ និងគ្រឿងញៀនប្រភេទគ្រាប់ចំនួន៣៧៤គ្រាប់នៅក្នុងភូមិសាស្គ្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ទោ( ព្រហ្ម ពិសិដ្ឋ )ជាអធិការ បានបញ្ជាក់ថា៖ក្រោយចុះប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនរយៈពេល២ថ្ងៃបង្ក្រាបបានចំនួន៦ករណីដោយឡែកគ្នាឃាត់ខ្លួនជនសង្ស័យបានចំនួន២៤នាក់ក្នុងនោះមានស្រីចំនួន២នាក់ និង រឹបអូដសគ្រឿងញៀនមួយចំនួន ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដើម្បីធ្វើការសាកសួរតាមចម្លើយសារភាព របស់ជនសង្ស័យ ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

   

You might like

Leave a Reply

Your email address will not be published. Required fields are marked *