នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ នេះ ឯកឧត្តមបណ្ឌិត ហួម តាំងហឿត ប្រធានក្រុមការងារចុះជួយសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តព្រៃវែង និងលោកស្រី យិន កល្យាណ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តព្រៃវែង ព្រមទាំងក្រុមការងារ បានអញ្ជើញចុះធ្វើសកម្មភាព ចំនួន ២ ក្នុងស្រុកពាមរក៍ ខេត្តព្រៃវែង ដូចខាងក្រោម៖
ទី១. អញ្ជើញចុះដាំកូនឈេី ចំនួន ៥០ដេីម និងប្រគល់ថវិកា ចំនួន ៣លានរៀល ដល់សាលាបឋមសិក្សាចាក់ខ្លាញ់ ក្នុងឃុំពាមរក៍។
ទី២. អញ្ជើញជាអធិបតីពិធីប្រកាសទទួលស្គាល់សមាសភាពគណៈកម្មាធិការប្រតិបត្តិសមាគមសារព៌ត័មានឯករាជ្យ ស្រុកពាមរក៍ ដែលមានសមាជិក សមាជិកាចូលរួមសរុប ចំនួន ១៣៧រូប។ ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ហួម តាំងហឿត ក៏បានឧបត្ថម្ភអាវយឺតសមាគម ចំនួន ១០០អាវ ដល់គណៈកម្មាធិការប្រតិបត្តិសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ស្រុកពាមរក៍ ផងដែរ៕
សូមអរព្រះគុណ និងគោរពអរគុណ????????????
រដ្ឋបាលសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA)