កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់មុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មក្នុងក្រុងសិរីសោភ័ណ ទៅសាលាដំបូងខេត្តអនុវត្តតាមនីតិវិធី

បន្ទាយមានជ័យ ÷ នៅវេលាម៉ោង០៩និង៣០នាទី ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោក វរសេនីយ៍ត្រី( សុខ ឡេង) មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន០២នាក់
១-ឈ្មោះ រឿន សុភ័ត្រ្តា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ
២-ឈ្មោះ អ៊ឹម សុខៀង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ នៅចំណុចភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ (មុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មក្នុងក្រុងសិរីសោភ័ណ)។ ក្នុងប្រតិបត្តិការ នោះកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដកហូតវត្ថុតាងរួមមាន៖ គ្រឿងញៀនម៉្សៅក្រាមពណ៌សថ្លាចំនួន ០៤កូនថង់កិប ទម្ងន់៧,៧៥ក្រាម, ម៉ូតូចំនួន ០១គ្រឿង ម៉ាក SUSAKI SMASH V ពណ៌ស ផ្លាកលេខ 1G-1567 , ទូរស័ព្ទ ចំនួន០១គ្រឿង, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន០១គ្រឿង,សម្ភារៈសម្រាប់ប្រើប្រាស់ និងវេចខ្ចប់គ្រឿងញៀនមួយចំនួន។

លោកវរសេនីយ៍ត្រី( សុខ ឡេង) មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានទិញគ្រឿងញៀនមកទុកលក់ផង និងប្រើប្រាស់ខ្លួនឯងផង។

ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក (ម៉ែន ភិរម្យ) មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី (បោន ប៊ិន) មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម (កើត វណ្ណារ៉េត) ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។

បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃអង្គារ ទី១០ ខែកញ្ញា ឆ្នាំ២០២៤នេះ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *