ឯកឧត្តមបណ្ឌិត អភិបាលខេត្តកំពង់ស្ពឺ ណែនាំដល់ថ្នាក់ដឹកនាំស្រុកឱរ៉ាល់ ឪ្យបន្តខិតខំបម្រើសេវាសាធារណៈ ជូនប្រធានពលរដ្ឋ វិស័យទេសចរណ៍ ជាពិសេសបញ្ហាគ្រឿងញៀន ល្បែងសុីសង និងក្មេងទំនើង

កំពង់ស្ពឺ៖ នាព្រឹកថ្ងៃអង្គារ ទី១០ ខែកញ្ញា ឆ្នាំ២០២៤រដ្ឋបាលខេត្តកំពង់ស្ពឺ៖ បានរៀបចំពិធីសំណេះសំណាលជាមួយមន្ត្រីរាជការជាថ្នាក់ដឹកនាំ នៃរដ្ឋបាលឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ សមាសភាពអញ្ជើញអមដំណើរ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកមេបញ្ជាការកងកម្លាំងទាំងបី លោកនាយករងរដ្ឋបាលសាលាខេត្ត លោកអភិបាលស្រុកឱរ៉ាល់ លោក លោកស្រីនាយកនាយករងទីចាត់ការសាលាខេត្ត ប្រធាន អនុប្រធានមន្ទីរនានាពាក់ព័ន្ធជុំវិញខេត្ត គណៈបញ្ជាការការស្រុក និងមន្ត្រីរាជការសាលាស្រុកជាច្រើនរូបទៀតសរុបប្រមាណជា១០០នាក់ ពិធីប្រារព្ធនៅសាលប្រជុំសាលាស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ចុងបញ្ចប់នៃពិធីសំណេះសំណាលនោះដែរ ឯកឧត្តម បណ្ឌិត បានសង្កត់ធ្ងន់ លើការពង្រឹងសុវត្ថិភាពសន្តិសុខសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ភូមិឃុំមានសុវត្ថិភាព ដូចជាការប្រើប្រាស់គ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ ពិនិត្យជាតិស្រវឹងក្នុងពេលបើកបរ កុំឱ្យមានល្បែងជល់មាន់ និងក្មេងទំនើង ។ ហើយរដ្ឋបាលស្រុក ត្រូវយកចិត្តទុកដាក់ ចំពោះបញ្ហាទាំងអស់នេះនៅតាមឃុំ និងកំណត់អត្តសញ្ញាណអោយបានច្បាស់លាស់ និងរាយការណ៍ មកគណ:បញ្ជាការឯកភាពស្រុក និងខេត្ត ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ជាពិសេសក្នុងស្រុកឱរ៉ាល់នេះ ត្រូវបង្កើតអោយមានភូមិសរ បន្តបង្រ្កាប នៅរាល់សកម្មភាពទាំងឡាយណាដែលប្រាសចាកពីច្បាប់ និងបង្កអសន្តិសុខនៅតាមមូលដ្ឋាន អាជ្ញាធរមានសមត្ថកិច្ចទាំងអស់ត្រូវអនុវត្តន៍ទៅតាមនិតិវិធីច្បាប់ផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *