លោកឧត្តមសេនីយ៍ត្រី វង្ស វិត ប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជាចំនួន១០លានរៀល ជូនដល់តំណាងគ្រួសារសពចំនួន៣នាក់

បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី ១០ខែកញ្ញា ឆ្នាំ២០២៤លោកឧត្តមសេនីយ៍ត្រី វង្ស វិតស្នងការរងផែនការងារធនធានមនុស្ស តំណាងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានប្រគល់ថវិការបស់សមាគមមិត្តនគរបាលជាតិកម្ពុជាចំនួន១០លានរៀលជូនដល់តំណាងគ្រួសារសពចំនួន៣នាក់នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។ ពិធីនេះក៏មានការអញ្ញើញចូលរួមពីលោកនាយ នាយរងការិយាល័យបុគ្គលិកផងដែរ។

ថ្លែងនាឱកាសនោះលោកឧត្ដមសេនីយ៍ត្រី វង្ស វិត តំណាង លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនិងក្នុងនាមលោកផ្ទាល់ បានសម្ដែងនូវការចូលរួមមរណទុក្ខ និងសោកស្ដាយយ៉ាងក្រៃលែងជាមួយគ្រួសារសព ដែលបាត់បង់ស្វាមី ភរិយាជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅជាទីបំផុត ដែលធ្លាប់រួមរស់ រួមសុខ រួមទុក្ខជាមួយគ្នានាគ្រាកន្លងមក។

លោកឧត្តមសេនីយ៍ ស្នងការរង បានបញ្ជាក់ថា៖ ថវិកាដែលប្រគល់ជូននាពេលនេះ គឺជាថវិការបស់សមាគមមិត្តនគរបាលជាតិកម្ពុជា ក្នុងនោះ ៖
១-លោកស្រី ប៊ុន សម័យ ភរិយាសពលោកវរសេនីយ៍ត្រី អឹម ឈឿន(និវត្តជន)ទឹកប្រាក់ចំនួន៦,០០០,០០០៛  (ប្រាំមួយលានរៀលគត់)។
២-លោក ភិន ភួយ (និវត្តជន)ស្វាមីសពលោកស្រី សួន គឹមសានទឹកប្រាក់ចំនួន២,០០០,០០០៛(ពីរលានរៀលគត់)។
៣-លោកអនុសេនីយ៍ឯក គី តុប នាយផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការរដ្ឋានស្រុកព្រះនេត្រព្រះស្វាមីសពលោកស្រី បូ ងិន ទឹកប្រាក់ចំនួន ២,០០០,០០០៛(ពីរលានរៀលគត់)៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *