(ខេត្តព្រៃវែង)៖កម្លាំងប្រឆាំងបទ ល្មើគ្រឿងញៀននៃកម្លាំង កងរាជអាវុធហត្ថខេត្ត ព្រៃវែងចុះបង្ក្រាប ករណីគ្រឿងញៀន មួយកន្លែងនិងឃាត់ ខ្លួនជនសង្ស័យប្រុសស្រី បានចំនួនជិត១០ នាក់កាលពីរសៀល ថ្ងៃទី០៣ខែវិច្ចិការឆ្នាំ២០១៩ នៅចំណុចផ្ទះសំណាក់ មួយកន្លែងស្ថិតនៅទី ប្រជុំជនអ្នកលឿង ក្នុងស្រុកពាមរក៌ ខេត្តព្រៃវែង។
ប្រភពពីប្រជាពលរដ្ឋរស់ នៅចំណុចកើតហេតុ ខាងលើបានបង្ហើប ប្រាបអ្នកយកព័ត៌មាន យើងអោយដឹងថានេះ ជាករណីចុះបង្ក្រាបគ្រឿងញៀន ដ៏ធំមួយហើយឃាត់ ខ្លួនបានជនសង្ស័យច្រើ នជាងគេនៅ ក្នុងមូលដ្ឋានផង ដែរដោយស្រុកពាមរក៌ នេះគេសង្កេតឃើញ មានសម្បូរទៅដោយ អ្នកប្រើប្រាស់និងចែក ចាយគ្រឿងញៀនហើយត្រូវ បានកម្លាំងសមត្ថកិច្ចចុះ បង្ក្រាបបានជារឿយៗ ផងដែរ។
ជុំវិញករណីចុះបង្ក្រាប គ្រឿងញៀននិងឃាត់ ខ្លួនជនសង្ស័យខាងលើនេះ ភ្ងាក់ងារយកព័ត៌មានយើង បានទំនាក់ទំនងទៅ លោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកង រាជអាវុធហត្ថ ខេត្តព្រៃវែង តែទូរស័ព្ទចូល គ្មានអ្នកទទួល ៕បឋម