ម្ចាស់កាស៊ីណូ យ៉ុងយ័ន នៅក្រុងសំពៅពូន បន្ទាប់គេចខ្លួនដោយសុវត្តិភាព តើត្រូវបិទកាស៊ីណូ ឬមួយក៏យ៉ាងណា ?តើមន្ត្រីជំនាញមានសមត្ថភាពចាប់ដែលឬទេ

ខេត្តកណ្ដាល  ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានទទួលស្គាល់ថា ពិតជាមានករណីហិង្សាកើតឡើងក្នុងកាស៊ីណូ(យ៉ុងយ័ន) ប្រាកដមែន  កាស៊ីណូ(យ៉ុងយ័ន)មានទីតាំងនៅភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាលហើយអំពើហិង្សានេះ បានកើតឡើង កាលពីថ្ងៃទី០៨.០៩.២០២៤។
-បើតាមក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការខេត្តកណ្តាល.អំពើហិង្សាដែលកើតឡើង ក្នុងសង្វៀនបញ្ជល់មាន់ នៅកាស៊ីណូ(យ៉ុងយ័ន)ត្រង់ចំណុចខាងលើ គឺមានជនរងគ្រោះចំនួន ០១នាក់ឈ្មោះ ស្រ៊ុន សាមានហៅ(ប្រេស៊ីល) ភេទប្រុស ជនជាតិខ្មែរ មុខរបរ អ្នកកត់បុងមាន់ជល់(បៀង)របួសក្បាល!។
ចំណែកជនសង្ស័យគ្នា២នាក់៖១-ឈ្មោះ សេង រតនះ ហៅណាក់ ភេទប្រុស ជនជាតិខ្មែរ (គេចខ្លួន) ជនបង្ក មុខរបរម្ចាស់សង្វៀនបញ្ជល់មាន់។
២-ឈ្មោះ វ៉េត ជីម៉េង ភេទប្រុស អាយុ៤២ឆ្នាំ(គេចខ្លួន) មុខរបរអ្នកគ្រប់គ្រងសង្វៀនបញ្ជល់មាន់។

-យោងតាមបណ្តាញសារព័ត៌មានចុះផ្សាយថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ បានបង្ហោះវីដេអូ សកម្មភាព ជនសង្ស័យ ប្រព្រឹត្តអំពើហិង្សាទៅលើជនរងគ្រោះ នៅក្នុងសង្វៀនបញ្ជល់មាន់ ក្នុងកាស៊ីណូ(យ៉ុងយ័ន)ដោយជនសង្ស័យ បានយកក្បាលម៉ៃក្រូហ្វូន វាយក្បាលជនរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់។
ក្នុងរឿងនេះ សមត្ថកិច្ចអះអាងថា ជនរងគ្រោះ មិនបានមកដាក់ពាក្យបណ្តឹងនោះទេ។គឺត្រូវបានអ្នកធ្វើការជាមួយគ្នា ដឹកយកទៅពេទ្យដើម្បី សំរាកព្យាបាលរបួស ខណៈជនសង្ស័យ(គេចខ្លួន)។
ករណីខាងលើ កម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវ ដើម្បីអនុវត្ដតាមនីតិវិធី។
គួរំលឹកថា កាលពីកន្លងទៅថ្មីៗនេះអង្គភាពសារព័ត៌មានជាច្រើនស្ថាប័ន បានធ្វើការផ្សព្វផ្សាយ ដែលមានខ្លឹមសារស្រដៀងគ្នាថា កាស៊ីណូ(យ៉ុងយ័ន)ត្រង់ចំណុចខាងលើ បានបើកដៃឱ្យខ្មែរចូលលេងល្បែងស៊ីសង យ៉ាអនាធិបតេយ្យ ដោយពុំមានការទប់ស្កាត់!។
-ប៉ុន្តែរាល់ការចុះផ្សាយទាំងនោះ ត្រូវបានក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការខេត្តកណ្តាល ចេញបំភ្លឺនិងបដិសេធចោលជាបន្តបន្ទាប់។
មិនត្រឹមតែប៉ុណ្ណោះទេ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការខេត្តកណ្តាល ថែមទាំងបានព្រមានចាត់វិធានការផ្លូវច្បាប់ និងស្នើឱ្យក្រសួងព័ត៌មាន លុបរាល់អាជ្ញាប័ណ្ណ សារព័ត៌មាន ដែលបានចុះផ្សាយ រិៈគន់ពាក់ព័ន្ធល្បែងស៊ីសងខុសច្បាប់ ក្នុងភូមិសាស្ត្រខេត្តកណ្ណាល ជាពិសេសកាស៊ីណូ នៅក្រុងសំពៅពូន ខេត្តកណ្តាល.តែម្ដង។
-សូមបញ្ជាក់ថា.ស.ជ.ណ.សម្រាប់បើក”កាស៊ីណូ”និងអាជ្ញាប័ណ្ណដែលផ្ដល់ឱ្យ”កាស៊ីណូ”ដំណើរការអាជីវកម្មនៅកម្ពុជានីមួយៗ គឺមិនតម្រូវឱ្យជនជាតិខ្មែរ ចូលលេងល្បែងនោះឡើយ!។
ពោលគឺ គោលការច្បាប់.គេតម្រូវឱ្យ តែជនបរទេស នាយទុនអ្នកវិនិយោគ ដែលមានលិខិតឆ្លងដែន”ប៉ាស្ព័រ”និងបានប្រថាប់ត្រាត្រឹមត្រូវ.ចូល”លេងល្បែងប៉ុណ្ណោះ”ក្នុងនោះប្រសិនជាខ្មែរ ចូលលេងល្បែងគឺជារឿងខុសច្បាប់ទាំងស្រុង។
-ប៉ុន្តែផ្ទុយទៅវិញកាស៊ីណូ(យ៉ុងយ័ន) ត្រង់ចំណុចខាងលើ បែរជាបើកដំណើរការយ៉ាងរលូន ទាំងដែលល្បីរឿងកៀងគរឱ្យខ្មែរចូលមកលេងល្បែងយ៉ាងពេញបន្ទុក ដូចជាអ្នកភ្នំពេញ និងអ្នកខេត្តកណ្ដាល។
ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិល កំពុងរងចាំមើលថាលោកឧត្តមសេនីយ៍ទោឈឿនសុចិត្តស្នងការនគរបាលខេត្តកណ្ដាលមានសមត្ថភាពក្នុងការចាប់ជនបង្កមកផ្ដន្ទាទោសតាមច្បាប់ឬមួយក៏យ៉ាងណា។
សូមបញ្ជាក់ផងដែលថា នេះមិនមែនជាលើកទី១នោះទេ ទាក់ទិនទៅនិងល្បែងស៊ីសងគ្រប់ប្រភេទ ស្ថិតនៅក្នុងទឹកដីខេត្តកណ្តាល ស្របតាមព្រំដែន កម្ពុជានិងប្រទេសវៀតណាម ។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសូមមេត្តាចាត់មន្ត្រីជំនាញចុះស៊ើបអង្កេតដោយក្តីអនុគ្រោះនិងមានសំណួរសុំសួរអស់លោកជាមន្ត្រីដែលបម្រើការងារជូនប្រជាពលរដ្ឋ។ បើយោងតាមច្បាប់ និងបទបញ្ជា 006 របស់អគ្គស្នងការនគរបាលជាតិនិងគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពទាំង 7 ចំណុចតើក្រសួងមហាផ្ទៃចាត់វិធានការបែបណាវិញ ចំបោះមន្ត្រីទាំងនោះ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *