កាស៊ីណូ(៧៧៧) នៅតែបន្តបើកជាធម្មតា ល្បីថាមានខ្នងបង្អែកដ៏រឹងមាំសូម្បីតែលោកស្នងការក៏មិនហ៊ានប៉ះ..វគ្គ១

ផ្សាយចេញនៅថ្ងៃទី ១២ខែ កញ្ញាឆ្នាំ២០២៤
ខេត្តព្រៃវែង   កាស៊ីណូ៧៧៧ មានទីតាំងស្ថិតនៅភូមិគោ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង បើកដំណើរការឱ្យប្រជាពលរដ្ឋខ្មែរចូលលេងយ៉ាងអាណាធិបតេយ្យដោយមិនរំខានបានសមត្ថកិច្ចពាក់ព័ន្ធ។ សមត្ថកិច្ចមិនហ៊ានបង្ក្រាបឬមួយអសមត្ថភាព។

យោង អនុសាសន៍ របស់សម្តេច ធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាយ៉ាងដាច់ណាត់ អោយលោក អភិបាលរាជធានី ខេត្ត ទាំង២៥ខេត្ត ក្រុងត្រូវតែបង្ក្រាបបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទូទាំងប្រទេស កាស៊ីណូ(៧៧៧) ហ៊ានផ្គើននិងបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី បើកដៃឱ្យពលរដ្ឋខ្មែរចូលលេងយ៉ាងគគ្រឹកគគ្រេងទៅវិញ បើកដំណើរការជារៀងរាល់ថ្ងៃ។
ប្រជាពលរដ្ឋនិងកំពុងរង់ចាំមើលថាតើលោកឧត្តម សេនីយ៍ទោ (ឈឿន ប៊ុនឆន) ស្នងការនគរបាលខេត្តព្រៃវែង មានចំណាត់ការយ៉ាងណាវិញ ចំពោះកាស៊ីណូ(៧៧៧)។
យោងគោលនយោបាយភូមិ សង្កាត់មានសមត្ថិភាពទាំង ៧ ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ និងបទបញ្ជាផ្ទៃក្នុង 00៦ របស់អគ្គស្នងការនគរបាលជាតិ អាចអនុវត្តបានដែរឬទេទៅលើកាស៊ីណូ៧៧៧ ដែលបើកលេងល្បែងខុសច្បាប់ បានដែរឬទេ ???

សូមបញ្ជាក់ថា.ស.ជ.ណ.សម្រាប់បើក”កាស៊ីណូ”និងអាជ្ញាប័ណ្ណដែលផ្ដល់ឱ្យ”កាស៊ីណូ”ដំណើរការអាជីវកម្មនៅកម្ពុជានីមួយៗ គឺមិនតម្រូវឱ្យជនជាតិខ្មែរ ចូលលេងល្បែងនោះឡើយ ពោលគឺ គោលការច្បាប់.គេតម្រូវឱ្យ តែជនបរទេស នាយទុនអ្នកវិនិយោគ ដែលមានលិខិតឆ្លងដែន”ប៉ាស្ព័រ”និងបានប្រថាប់ត្រាត្រឹមត្រូវ.ចូល”លេងល្បែងប៉ុណ្ណោះ”ក្នុងនោះប្រសិនជាខ្មែរ ចូលលេងល្បែងគឺជារឿងខុសច្បាប់ទាំងស្រុង។
ប៉ុន្តែផ្ទុយទៅវិញកាស៊ីណូ(៧៧៧) ត្រង់ចំណុចខាងលើ បែរជាបើកដំណើរការយ៉ាងរលូន ទាំងដែលល្បីរឿងកៀងគរឱ្យខ្មែរចូលមកលេងល្បែងយ៉ាងពេញបន្ទុក ដូចជាអ្នកភ្នំពេញ និងអ្នកខេត្តព្រៃវែង។
ប្រជាពលរដ្ឋនិង សង្ឃឹមថា ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងចាត់វិធានការ ចំពោះមន្ត្រីក្រោមឱវាទដោយក្តីអនុគ្រោះ។

អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសូមមេត្តាចាត់មន្ត្រីជំនាញចុះស៊ើបអង្កេតដោយក្តីអនុគ្រោះ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *