មេបញ្ជាការទិសទី២ យោធភូមិភាគទី៥ ដឹកនាំក្រុមការងារចុះទស្សនកិច្ចសិក្សាការងារកសាងពង្រឹងអង្គភាពរឹងមាំលេីគ្រប់វិស័យ

(បាត់ដំបង), ថ្ងៃព្រហស្បតិ៍  ១០កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ត្រី (តាល់ សំអឿន) នាយសេនាធិការ រង មេបញ្ជាការទិសទី២ យោធភូមិទី៥ បានអញ្ជើញដឹកនាំ នាយទាហាន ចំណុះទិសទី២ ចុះធ្វើទស្សនកិច្ចសិក្សា ការងារកសាងពង្រឹងអង្គភាពរឹងមាំលេីគ្រប់វិស័យ របស់អង្គភាពវរសេនាតូចលេខ៥៣២ កងពលតូចថ្មើរជើងលេខ៥៣ ស្ថិតនៅភូមិអូរតាសុខ ឃុំពេជ្យចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ឧត្តមសេនីយ៍ត្រី( តាល់ សំអឿន)  បានអញ្ជើញទស្សនាតាមខ្លឹមសារនិមួយៗ និងបានថ្លែងការកោតសរសើរដល់អង្គភាព ដែលបានខិតខំយកចិត្តទុកដាក់អនុវត្តតាមផែនការដែលថ្នាក់លើប្រគល់ជូន និងអនុវត្តតួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ តាមផែនការ ការងារកសាងអង្គភាពរឹងមាំលើគ្រប់វិស័យ។

ក្នុងនោះដែរ លោកមេបញ្ជាការ បានដាក់ផែនការ ឱ្យគ្រប់អង្គភាព​ ធ្វើការដកបទពិសោធន៍ពីគ្នាទៅវិញទៅមក ពីចំណុចខ្លាំងខ្សោយ និងបន្តខិតខំការងារកសាងហេដ្ឋារចនាសម្ព័ន្ធ ការងារបង្កបង្កើនផល និងចិញ្ចឹមសត្វ បន្ថែមលើគោលរបបហូបប្រចាំថ្ងៃ សម្រាប់កម្លាំងជួរមុខ និងកម្លាំងត្រៀមក្នុងទីតាំង ក៏ដូចជាគ្រួសារយោធិនក្នុងអង្គភាព និងមួយចំនួនលើសតម្រូវការ លក់ទៅទីផ្សារ សន្សំថវិកាកសាងក្នុងអង្គភាព។

ជាចុងបញ្ជាប់ឧត្តមសេនីយ៍ អធិបតីក៏បានឧមត្ថម្ភដល់កម្មវិធីចំនួន ១,០០០,០០០រៀលផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *