សង្វៀន”បញ្ជល់មាន់”ខ្នាតធំ ក្នុងស្រុកមុខកំពូល បើកដំណើរការនៅជាប់ផ្លូវជាតិលេខ៦តែម្ដង សង្ស័យថាមានខ្នងបង្អែកដ៏រឹងមាំ វគ្គ១

ខេត្តកណ្ដាល÷ ទីតាំងល្បែងស៊ីសងខ្នាតធំ ខុសច្បាប់១កន្លែង ក្នុងដីឡូត៍នៃផ្ទះ (តាវឿន)តាមបណ្ដោយផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិកណ្ដាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល មានរបងព័ទ្ធជុំវិញ

កាស៊ីណូ”សូមខ្មាស់ ដោយបានបើកដំណើរការអាជីវកម្មលេងល្បែងស៊ីសង”បញ្ជល់មាន់”ភ្នាល់ចាក់លុយធំៗ យ៉ាងគគ្រឹកគគ្រេងបំផុតនិងមានសុវត្ថិភាពខ្ពស់

អង្គភាពអ្នកសារព័ត៌មាន ចុះទៅថតផ្ដិតយករូបភាពជាក់ស្ដែង ទើបមានការភ្ញាក់ផ្អើលនាំគ្នារំសាយអស់ពីសង្វៀន មិនសរសើរមិនបាន ចំពោះមន្ត្រីដែលអនុវត្តច្បាប់ ប្រចាំស្រុកមុខកំពូល។
ករណីនេះ ទាំងលោកអភិបាលស្រុកមុខកំពូលរួមនិងលោកអធិការស្រុកបកស្រាយមក ហាក់មិនដឹងបទល្មើសកើតឡើង និងបានចោទជា សំនួរត្រឡប់មកកាន់អង្គភាពអ្នកសារព័ត៌មាន វិញថា ចុះពេលកំពុងបញ្ជល់មាន់ ម៉េចមិនតេមកខ្ញុំ។ នៅចំនុចនេះ មិនសរសើរមិនបាន ក្នុងនាមខ្លួនជាមន្ត្រីអនុវត្តច្បាប់ មានបទល្មើសកើតឡើងនៅតំបន់ដែលខ្លួនគ្រប់គ្រង បើកប្រាក់ខែពីរដ្ឋ តែអសមត្ថភាព និងបណ្តែតបណ្តោយអោយក្រុមញៀនល្បែង បង្កើនបទល្មើស តើសាកសមជាមន្ត្រីដែលបំរើការងារជូនប្រជាពលរដ្ឋដែលឬទេ?

ប្រភពពីអ្នកញៀនល្បែងបានឱ្យដឹងថា វង់ល្បែងស៊ីសងខ្នាតធំមួយនេះ មានម្ចាស់សង្វៀនឈ្មោះ”តាវឿន”គឺជាម្ចាស់ផ្ទះ ហើយក៏ជាអ្នកផ្ដល់ទីតាំងក្នុងការបើកល្បែងស៊ីសងផងដែរ.មិនសរសើរមិនបាន តើលោកអធិការចាត់វិធានការយ៉ាងណា?ចំពោះម្ចាស់ទីតាំង?
ប្រភពដដែលបន្តថា បនល្បែងនេះដែរ គឺបើកដំណើរការជាយូរមកហើយលេងគូណាត់លុយធំខណៈម្ចាស់ទីតាំងធ្លាប់អះអាងពីការធានាសុវត្ថិភាព ដល់អ្នកលេងល្បែង គឺគ្មានសមត្ថកិច្ចណាចុះចាប់ឬបង្ក្រាបនោះឡើយ ពោលគឺម្ចាស់ទីតាំង មានបណ្ដាញនិងអ្នកមើលផ្លូវ ដែលអាចដឹងមុនរាល់ការចុះបង្ក្រាប ម្ចាស់ទីតាំងមានសមត្ថភាពខ្ពស់ សូម្បីតែមន្ត្រីជំនាញធ្លាប់មានបទពិសោធន៍ ក៏ចាប់មិនបាន។

ជាក់ស្ដែង នៅវេលាថ្ងៃត្រង់ក្នុងថ្ងៃទី១២.០៩.២០២៤ គេឃើញបនល្បែងខ្នាតធំ របស់”តាវឿន”ដែលមានទីតាំងក្នុងដីលំនៅដ្ឋានរបស់គាត់ត្រង់ចំណុចខាងលើ។
កំពុងបើកលេងល្បែងស៊ីសង ភ្លូកទឹកភ្លូកដី មនុស្សច្រើនកុះករ ហ៊ោ កញ្ច្រៀវ ម៉ាសេរី គ្មានរំខានដល់សមត្ថកិច្ចសោះឡើយ មន្ត្រីប្រចាំតំបន់កំពុងដេកលុងលក់ ហើយប្រហែលសុបិនឃើញគំពុងទទួលបានរង្វន់ពីថ្នាក់ដឹកនាំ។
ប៉ុន្តែនៅពេល ក្រុមការងារសារព័ត៌មាន ចុះថតផ្ដិតយករូបភាព ស្រាប់តែក្រុមអ្នកញៀនល្បែងផ្អើលរួចក៏នាំគ្នារំសាយអស់ ខណៈថ្ងៃនេះទើបនិងបញ្ជល់មាន់បាន២គូ.ប៉ុណ្ណោះបើតាមអ្នកញៀនល្បែង សង្វៀនបញ្ជល់មាន់ខ្នាតធំមួយនេះ គឺគេភ្នាល់ចាក់លុយចាប់ពី១.០០០ដុល្លារដល់៥.០០០ដុល្លារក្នុង១គូៗ ជាហេតុនាំឱ្យម្ចាស់សង្វៀន អាចប្រមូលលុយពីការ”ដកតុងហាន់សាវ”បានរាប់សិបលានរៀលក្នុងមួយថ្ងៃៗ។
ដើម្បីយកលុយទាំងនោះមករត់ការ ជាមួយមន្ត្រីដែលពាក់ព័ន្ធ ជាថ្នូរបើកភ្លើងខៀវ ធ្វើមិនដឹងមិនឮមិនហាមឃាត់នឹងមិនបង្ក្រាបបង្កជាលក្ខណៈងាយស្រួល សម្រាប់ប្រព្រឹត្តបទល្មើសល្បែងស៊ីសងត្រង់ចំណុចខាងលើយ៉ាងពេញបន្ទុកតែម្ដង។
ឆ្លើយតបនិងការចោទប្រកាន់ខាងលើនៅថ្ងៃទី១២.០៩.២០២៤”អ្នកសារព័ត៌មាន”បានសុំការបំភ្លឺពីលោកវរសេនីយ៍ឯក ឯក លន់ អធិការស្រុកមុខកំពូល។
ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលកំពុងរងចាំមើលថាតើលោកឧត្តមសេនីយ៍ទោឈឿនសុចិត្តស្នងការនគរបាលខេត្តកណ្ដាលមានចំណាត់ការយ៉ាងណាចំពោះម្ចាស់ទីតាំងខាងលើ ?

អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសូមមេត្តាចាត់មន្ត្រីជំនាញចុះស៊ើបអង្កេតដោយក្តីអនុគ្រោះនិងមានសំណួរសុំសួរអស់លោកជាមន្ត្រីដែលបម្រើការងារជូនប្រជាពលរដ្ឋ បើយោងតាមច្បាប់ និងបទបញ្ជា 00៦ របស់អគ្គស្នងការនគរបាលជាតិនិងគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពទាំង៧ ចំណុចតើក្រសួងមហាផ្ទៃចាត់វិធានការបែបណាវិញ ចំពោះមន្ត្រីទាំងនោះ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *