កម្លាំងខណ្ឌរដ្ឋ បាលព្រៃឈើ ខេត្តស្ទឹងត្រែង ចុះបង្ក្រាបរថយន្តដឹកឈើ របស់មេឈ្មួញជើង ខ្លាំងម្នាក់ ប្រចាំស្រុកសៀម ប៉ាងដកហូត បានរថយន្ត១គ្រឿននិងឈើ ប្រណិតចំនួន២២៩ដុំ

(ខេត្តស្ទឹងត្រែង)៖ រថយន្តដឹកឈើមួយ គ្រឿងផ្ទុកឈើពេញ រថយន្តត្រូវបានកម្លាំង ខណ្ឌរដ្ឋបាលព្រៃ ឈើខេត្តស្ទឹងត្រែង ធ្វើការឃាត់បានភ្លាមៗ បន្ទាប់ពីក្រុមឈ្មួញទាំង នេះធ្វើសម្មភាពដឹក ជញ្ជូនបម្រុង យកទៅលក់កន្លែង ផ្សេងការចុះ បង្ក្រាបរថយន្តដឹក ឈើនេះធ្វើកាល យប់ថ្ងៃទី០៣ខែ វិច្ចិការឆ្នាំ២១០៩ វេលាម៉ោង១១ និង៣០នាទីនៅ ចំណុចស្ពានអូរអញ្ជាញ ឃុំស្រែសំបូរស្រុក សៀមប៉ាង ខេត្តស្ទឹងត្រែង។

ប្រភពពីសមត្ថកិច្ច បានអោយដឹងថា រថយន្តដែលកម្លាំង ជំនាញឃាត់បាននោះ ប្រភេទរថយន្តកាំមរីឆ្លា មព៌ណខ្មៅពាក់ស្លាក លេខភ្នំពេញ២A៣២៣១ ផ្ទុកទៅដោយ ឈើអារួចប្រភេទ ឈើប្រណិតធ្នង់ដឹក ចេញពីភូមិខិៈស្វាយ ឃុំព្រែកមាស ស្រុកសៀម​ប៉ាង ខេត្តស្ទឹងត្រែង មកដល់ចំណុចកើត ហេតុខាងលើ ត្រូវបានកម្លាំងជំនាញ រដ្ឋបាលព្រៃធ្វើការ ត្រួតពិនិត្យនិងឃាត់តែម្តង។

សមត្ថកិច្ចបានអោយដឹង ទៀតថាឈើផ្ទុកក្នុងរថយន្ត ដែលកម្លាំងជំនាញឃាត់ បានមានចំនួន២២៩ដុំ ស្មើរនិង០,៩៨៨ ម៉ែត្រគូបត្រីគុណ ចំណែកអ្នកបើកបរ រថយន្តបានគេចខ្លួនបាត់ ស្រមោលចោលរថ យន្តបន្ទាប់ក្រោយ ពីកម្លាំងជំនាញចុះ ធ្វើការត្រួតពិនិត្យ។

បើយោងតាមប្រភព ពីសមត្ថកិច្ចបានបង្ហើប អោយដឹងបន្ថែមទៀត ថារយន្តដែលកម្លាំងជំនាញ ឃាត់បាននោះ គេសង្ស័យជារថយន្ត របស់មេឈ្មួញដឹកឈើដ៏ ដុះស្លែរម្នាក់នៅក្នុងស្រុក សៀមប៉ាងដែលគេស្គាល់ ថាឈ្មោះហេង។

ក្រោយការបង្ក្រាប ករណីរថយន្តដឹកឈើ រួមទាំងឈើប្រណិត ចំនួន ២២៩ដុំ ត្រូវបានកម្លាំង ជំនាញបញ្ជូនទៅកាន់ ផ្នែករដ្ឋបាលព្រៃ ឈើសៀមប៉ាងរងចាំចាត់ វិធានការបន្តរទៅ តាមនិតិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *