បន្ទាយមានជ័យ÷នៅរសៀលថ្ងៃទី១០ខែកញ្ញាឆ្នាំ២០២៤លោកឧត្តមសេនីយ៍ត្រី (វង្ស វិត )ស្នងការ រងផែនការងារធនធានមនុស្ស តំណាងលោកឧត្តមសេនីយ៍ទោ (សិទ្ធិ ឡោះ )ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយលោកវរសេនីយ៍ឯក ឱ នរិន្ទ នាយការិយាល័យបុគ្គលិក លោកវរសេនីយ៍ទោ( ព្រហ្ម ពិសិដ្ឋ) អធិការនៃអធិការរដ្ឋាននគរបាលក្រុងប៉ោយប៉ែត និងមន្ត្រីនគរបាលជាច្រើនរូប ចូលរួមគោរពវិញ្ញាណក្ខន្ធ និងនាំយកថវិកាទៅប្រគល់ជូនគ្រួសារសព លោកអនុសេនីយ៍ឯក សេស ប៊ុនថន នាយរងផ្នែកកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាលនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដែលបានទទួលមរណភាពដោយសារខ្យល់គរនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ នៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ថវិកាដែលត្រូវបានប្រគល់ជូនគ្រួសារសពចំនួន១០,៩៩៥,០០០រៀល ក្នុងនោះចំនួន៦លានរៀល ជាថវិការបស់សមាគមមិត្តនគរបាលជាតិកម្ពុជា និង៤,៩៩៥,០០០រៀលជាថវិកាបានមកពីការចូលរួមរបស់ថ្នាក់ដឹកនាំនិងមន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត។
ក្នុងឳកាសនោះ លោកឧត្តមសេនីយ៍ត្រី វង្ស វិតបានពាំនាំនូវការចូលរួមរំលែកទុក្ខពីសំណាក់ថ្នាក់ដឹកនាំនិងគណៈស្នងការ នឹងបានចូលរួមសោកស្តាយជាមួយក្រុមគ្រួសារសព ចំពោះការបាត់បង់មន្ត្រីនគរបាល ធនធានមនុស្សដ៏ល្អ ស្វាមី លោកឪពុក ជាទីស្រឡាញ់ដ៏ជ្រាលជ្រៅ ដែលធ្លាប់បានផ្តល់នូវព្រហ្មវិហារធម៌ចំពោះក្រុមគ្រួសារនាគ្រាកន្លងមក ៕