រថយន្តខេមរភូមិន្ទ មួយគ្រឿងក្រឡាប់ ដោយខ្លួនឯងបណ្តាល​ អោយអ្នកនៅក្នុង រថយន្ត២នាក់បានរង របួសធ្ងន់ក្នុងខេត្តរតនគីរី

(ខេត្តរតនគីរី)៖ ករណីគ្រោះថ្នាក់ ចរាចរណ៍បង្ករឡើង ដោយរថយន្តខេមរភូមិន្ទ មួយគ្រឿងក្រឡាប់ដោយ ខ្លួនឯងនិងបណ្តាល អោយមានមនុស្ស២នាក់ ក្នុងរថយន្តបានរងរបួសធ្ងន់ ហេតុកាណ៍ដ៏ភ្ញាក់ ផ្អើលនេះកើតឡើង កាលពីយប់ថ្ងៃ ទី០៤ខែវិច្ចការឆ្នាំ២០១៩ វេលាម៉ោង១៧និង៣៥ នាទីនៅចំណុចភ្នំ វាលទោងស្ថិតក្នុងភូមិ កាជូតឃុំញ៉ាងស្រុក អណ្តូងមាស ខេត្តរតនគីរី។

សមត្ថកិច្ចបានប្រាប់ អោយដឹងថារថយន្ត ដែលក្រឡាប់នេះប្រភេទ រថយន្តយោធាម៉ាកហ៊ីយ៉ាន់ដាយ ព៌ណត្រេអ៊ី ពាក់ស្លាកលេខ ខេមរភូមិន្ទ ៣.៣០៥៦ បើកបរដោយឈ្មោះ ផាត់សឿងជាមន្ត្រីយោធា មានឋានៈឧត្តមសេនីយ៍ទោ និងមានតួនាទីជា ប្រធានកងដឹកជញ្ជូន នៅទីបញ្ជាការរដ្ឋាន កងអង្គរក្សនៃកង អនុសេនាធំលេខ ១៤៤បានរងរបួសធ្ងន់ និងអ្នករួមដំណើរម្នាក់ ទៀតឈ្មោះ ចក់ ស៊ីធន់ មានឋានៈវរសេនីយ៍ឯក និងមានតួនាទីជា ជំនួយការឯកឧត្តម ឆាយធុ លមេ បញ្ជាការរងទី១ កងអង្គរក្សសម្តេច ​ហ៊ុន សែន បានរង របួសស្រាល។

សមត្ថកិច្ចបានអោយដឹង ទៀតថាមុនពេលកើត ហេតុគេឃើញរថយន្ត ខាងលើនេះបានបើក បរពីជើង ទៅត្បូងលុះមកដល់ ចំណុចកើតហេតុ ភ្នំវាលទោងដោយ មានចំណោត អ្នកបើករថយន្ត បានជាន់ ហ្វ្រាំងខ្លាំងពេកទើប បណ្តាលអោយរអិល ធ្លាក់និងប្រឡាយក្រ ឡាប់តែម្តងទៅ។

បច្ចុប្បន្នរថយន្ត ត្រូវបានកម្លាំងនគរ បាលចរាចរណ៍នាំង យកទៅរក្សាទុកនៅ អធិការរដ្ឋាននគរបាលស្រុកអណ្តូង មាសចំណែកជនរង គ្រោះត្រូវបានបញ្ជូនទៅ ព្យាបាលនៅមន្ទីពេទ្យបង្អែក ស្រុកអណ្តូងមាស៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *