បាត់ដំបង÷ អនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ ដាញ់ {អេង ប៊ុន ចាន់} ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម( កែវ សុជាតិ) ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តនិងក្រោមការដឹកនាំបញ្ជាផ្ទាល់ របស់ លោកវរសេនីយ៍ទោ( ទឹម វិឆ័យ )អធិការ នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន
-នៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ២០ និង ៣០ នាទី មានករណី ការកំហែងយកមានស្ថានទម្ងន់ទោសដោយ សារការ ប្រើប្រាស់អាវុធ (យកខ្សែរក និងទូរសព្ទ័ដៃ) កើតឡើង នៅចំណុច ក្រុមទី០៧ ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ទៅលើជនរងគ្រោះ
-ឈ្មោះ ហ៊ិន លីណា ភេទស្រី អាយុ ៣២ឆ្នាំ មានទីលំនៅស្នាក់បណ្តោះអាសន្ន ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ប្រព្រឹត្តដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ភេទប្រុស បានធ្វើសកម្មភាពក្រៀកកជនរងគ្រោះ.អូសចូលទៅក្នុងបន្ទប់ជួល ចំណុចកើតហតុខាងលើ រួចយកកាំបិតភ្ជង់គំរាមសម្លាប់ យកខ្សែកផ្លាកទីនអស់ចំនួន០១ខ្សែរ និងទូរស័ព្ទដៃម៉ាក realme ពណ៌ប្រផេះចំនួន០១គ្រឿង យកទៅបាត់ ។
បន្ទាប់ពីទទួលបណ្ដឹងពីជនរងគ្រោះ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ១១និង ០៥ នាទី នៅចំណុចក្រុមទី០៧ ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង លោកវរសេនីយ៍ ទោ( ទឹម វិឆ័យ)ជាអធិការបានដឹកនាំកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសន្តិភាព ចុះធ្វើ ការស្រាវជ្រាវ កំណត់អត្តសញ្ញាណជនសង្ស័យ ឈាន់ដល់ការ ឃាត់ខ្លួនជនសង្ស័យបានចំនួន ០១ ម្នាក់ឈ្មោះ (ស៊ុន ប៊ុនថន )ភេទប្រុស អាយុ ២៦ ឆ្នាំ មានទីលំនៅ ភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ក្នុងកិច្ចចុះប្រតិបត្តិការ សមត្ថកិច្ចបានដកហូតវត្ថុតាង
៖ ខ្សែរកលោហៈធាតុពណ៌ទង់ដែងចំនួន០១ខ្សែរ-ទូរស័ព្ទដៃម៉ាក realme ពណ៌ប្រផេះចំនួន០១គ្រឿង-កន្រ្តៃកាត់ចំនួន០១-កូនកាំបិតចំនួន០១, កាំបិតប៉ាំងតោចំនួន០១.និងសម្ភារៈសម្រាប់ជក់គ្រឿងញៀនមួយចំនួន បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកម្លាំងជំនាញបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកសំពៅលូនដើម្បីធ្វើការសាកសួរ ។
យោងតាមចម្លើយសារភាព របស់ជនសង្ស័យឈ្មោះ( ស៊ុន ប៊ុនថន) បានឆ្លើយសារភាពថា រូបគេបានធ្វើសកម្មភាព យកកាំបិតទៅគំរាមកំហែងយកទូរស័ព្ទបានចំនួន០១គ្រឿង និងខ្សែរកផ្លាកទីនចំនួន០១ខ្សែរ ពីមនុស្សស្រីម្នាក់មិនស្គាល់ឈ្មោះ មានអាយុប្រហែល ៣០ឆ្នាំ នៅចំណុចបន្ទប់ផ្ទះជួល ស្ថិតនៅភូមិឃុំកើតហេតុខាងលើពិតប្រាកដមែន កាលពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល២០ និង១៥ នាទី ដោយពេលយកកាំបិតចូលគំរាមកំហែងយករបស់របរនោះ គឺរូបគេចូលទៅក្នុងផ្ទះតែម្នាក់ឯង ។
ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។