បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤នេះ លោកវរសេនីយ៍ទោ (ព្រហ្ម ពិសិដ្ អធិការ នគរបាលក្រុងប៉ោយប៉ែត និងក្រុមគ្រួសារ ព្រមទាំងកងកម្លាំងនគរបាលក្រោមឱវាទ បានមូលមតិគ្នា នាំយកទ័យទាន ទ័យវត្ថុ និងបច្ច័យ ទៅចូលរួមកាន់វេនបិណ្ឌនៅវត្តរុក្ខាសូរិយារាម ហៅវត្តព្រៃគុក ស្ថិតនៅក្នុងភូមិព្រៃគុប សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្រោយពីព្រះសង្ឃសូត្រមន្ត សម្តែងធម្មទេសនាចប់ លោកវីរៈសេនីយ៍ទោ (ព្រហ្ម ពិសិដ្ឋ) ព្រមទាំងសហការីក្រោមឱវាទ បានប្រគេន ទ័យវត្ថុ និងបច្ច័យ កិច្ចបន្ត
លោកវរសេនីយ៍ទោ (ព្រហ្ម ពិសិដ្ឋ )បានចែកទានដល់បងប្អូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន
-សារ៉ុង ចំនួន១
-អង្ករ ៥គីឡូក្រាម
-ទឹកស៊ីអុីវ ១ដប
-ទឹកត្រី ១ដប
-ប្រែងឆា ១ដប
-អំបិល ១គីឡូ.ប៊ីចេង.១កញ្ចប់
-ថវិកា ១០,០០០រៀល
គួរបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌ និង បុណ្យភ្ជុំបិណ្ឌនេះ គេធ្វើឡើងក្នុងបំណងសំខាន់ៗ៣គឺ៖ ១. ដើម្បីទំនុកបំរុងដល់ព្រះសង្ឃដែលកំពុងគង់ចាំវស្សា ដោយហេតុរយៈពេលនេះ ជាពេលដែលមានភ្លៀងធ្លាក់ជោគជាំខ្លាំង នាំអោយមានការលំបាកសំរាប់ព្រះសង្ឃក្នុងការត្រេចចរបិណ្ឌបាត្រ ។ ហេតុនេះ បុណ្យកាន់បិណ្ឌ ឬ បុណ្យដាក់បិណ្ឌ នេះ ត្រូវបានធ្វើឡើងដើម្បីសម្រាលដល់ជីវភាពរបស់អ្នកបួសក្នុង ព្រះពុទ្ធសាសនា ។
២. ដើម្បីសន្សំកុសល ឬ សេចក្តីល្អ តាមរយៈការធ្វើទាននាឱកាសនេះ ជាពិសេសដើម្បីបង្កើតនូវសាមគ្គីភាព និង ឯកភាព ឬ ភាពចុះសម្រុងនៃប្រជាជាតិទាំងមូល ។ ដោយសារតាមរយៈបុណ្យនេះ មនុស្ស ដែលមកពីគ្រប់និន្នាការ និង ពីគ្រប់ជីវភាព មកជួបជុំគ្នានៅទីវត្តជាមួយគ្នា បរិច្ចាគទានជាមួយគ្នា សាងក្តីល្អជាមួយគ្នា សមាទានសីលជាមួយគ្នា បរិភោគអាហារជាមួយគ្នា ចែករំលែកគំនិតយោបល់ និងរកដំណោះស្រាយជាមួយគ្នា ចំពោះបញ្ហាទាំងឡាយណាដែលគេមិនចុះសម្រុងគ្នានៅក្នុងជីវិត និង តួនាទី ការងារប្រចាំថ្ងៃ នៃបុគ្គល និងបុគ្គល និងគ្រួសារ ឬ សហគមន៍មួយ និងសហគមន៍ផ្សេងៗ។
៣. ដើម្បីឧទ្ទិសកុសលដល់បុគ្គល (អ្នកខ្លះសំដៅលើប្រេត) ដែលបានលាចាកលោកនេះទៅហើយ ។ ឯកសារនានាក្នុងព្រះពុទ្ធសាសនាអោយដឹងថា បុណ្យនេះត្រូវបានធ្វើឡើងតាំងពីក្នុងសម័យពុទ្ធកាលមកម្ល៉េះ ប៉ុន្តែសម័យនោះគេមិនហៅថា បុណ្យកាន់បិណ្ឌ ឬ បុណ្យដាក់បិណ្ឌឡើយ គឺគេហៅថា “បុណ្យបវរណាបច្ច័យបួន ឬ បុណ្យទំនុកបំរុងបច្ច័យបួនចំពោះព្រះសង្ឃ” ដែលពុទ្ធបរិស័ទទាំងឡាយនាសម័យនោះមាននាងវិសាខា និង មហាសេដ្ឋី ឈ្មោះ (អនាថបណ្ឌិក) ជាដើម ធ្វើឡើងរយៈពេល៣ខែគត់គឺនៅក្នុងអំឡុងពេលដែលព្រះសង្ឃកំពុងគង់ចាំវស្សា។