(ខេត្តសៀមរាប)៖ បុរសជាអ្នកលេងភ្លេង សម័យម្នាក់ ត្រូវបានមនុស្ស១ ក្រុមដេញកាប់ជា ច្រើនកាំបិត និងដាវ បណ្តាលអោយស្លាប់ យ៉ាងអណោចអាធ័ម ហើយពួកគេនាំគ្នារត់គេច ខ្លួនបាត់ស្រមោលទៅ ហេតុការដ៏ស្រៀវ សាច់នេះកើតឡើង កាលពីយប់អាធ្រាត នាថ្ងៃទី០៥ វិច្ឆិកា ២០១៩វេលាម៉ោងប្រមាណ ២១និង៥០នាទីនៅចំ នុចផ្លូវ៧មករា ខាងលិចវិទ្យាល័យ អង្គរទល់មុខផ្ទះសំណាក់ អង្គរយើងក្នុងក្រុមទី៨ ស្ថិតក្នុងភូមិវត្តបូព៍ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាម ។
តាមប្រភពពីមន្ត្រីនៃ អធិការដ្ឋាននគរបាលក្រុ ងសៀមរាបបានអោយដឹងថា បុរសជាអ្នកលេងភ្លេងសម័យម្នាក់ ត្រូវបានជនមិនស្គាល់មុខ ១ក្រុម កាប់ជាច្រើនកាំបិត និងដាវចំក្បាល កាត់ម្រាមដៃ និងកន្លែងផ្សេងៗ ជាច្រើនទៀតបណ្តាល អោយដេកស្លាប់ភ្លាមៗ ក្នុងថ្លុកឈាម លើដងផ្លូវក្បែរវិទ្យាល័យអង្គរ ហើយពួកក្រុមជន ល្មើសនាំគ្នាគេចខ្លួនបាត់ ។
បើតាមសមត្ថកិច្ច បានអោយដឹងថា ក្រោយទទួលបាន សេចក្តីរាយការណ៍ នាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ កំលាំងអធិការ នគរបាល ក្រុងសៀមរាប បានសហការចុះ ពិនិត្យកន្លែងកើតហេតុ ហើយសពជនរង គ្រោះមានឈ្មោះ ពៅ វណ្ណ នេត ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាអ្នកលេងភ្លេងសម័យស្នាក់ នៅភូមិស្វាយដង្គុំ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាបខេត្ត សៀមរាប ។
តាមការសាកសួរ របស់សមត្ថកិច្ច បំភ្លឺពីក្រុមគ្រួសារ សពបានអោយដឹងថា ជនរងគ្រោះត្រូវបាន ជនល្មើសមួយ ក្រុមកាប់នឹង កាំបិតដាវ នៅមិនទាន់ ដឹងមូលហេតុ បណ្តាលអោយ ស្លាប់នៅលើផ្លូវ ៧ មករាខាងលិច វិទ្យាល័យអង្គរដែល ស្ថិតក្នុងភូមិ វត្តបូព៍សង្កាត់សាលា កំរើក ក្រុងសៀមរាប ខេត្តសៀមរាប។
តាមការពិនិត្យសព និងបង្វិលមើល ជុំវិញខ្លួនសាក សពឃើញ ថាមាន ស្នាមកាប់ជាច្រើន កន្លែងនៅលើក្បាលនឹង ដៃខាងស្តាំដាច់ ចុងម្រាមទាំង៥នឹងដៃ ខាងឆ្វេងមានស្នាមរយាស់ សាច់ដល់ឆ្អឹងនៅខ្នងខាង ក្រោយរយាស់សាច់ ដល់ឆ្អឹងសមត្ថកិច្ច សន្និដ្ឋានថាសពជនរង គ្រោះពិតជាស្លាប់ ដោយសារ ហឹង្សា (ជនល្មើស កាប់នឹងវត្ថុរឹង)កាំបិតដាវ ។
ទោះជាយ៉ាងណាគេ នៅមិនទាន់ដឹង មូលហេតុ រឺដឹងថាសមត្ថកិច្ច ចាប់បានជនសង្ស័យ ប៉ុន្មាននាក់រឺ យ៉ាងណានៅឡើយទេ តែលោក វីរសេនិយ៍ឯក ដួង សុខា ប្រធានការិយាល័យ ព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាន នគរបាលខេត្តបាន អោយដឹងថា ជនសង្ស័យអាចមានគ្នា៤នាក់ ឥលូវចាប់បាន២នាក់កំពុងសាកសួរ លោកបន្តថាករណី នេះអាចជារឿងគំនុំ បច្ចុប្បន្នសពត្រូវបាន ប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅ ធ្វើបុណ្យតាមប្រពៃណី ៕