(បន្ទាយមានជ័យ):នៅរសៀលថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០២៤ លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ បានអមដំណើរលោកបណ្ឌិត អាំង សិរីពិសិដ្ឋ នាយករងខុទ្ទកាល័យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាននាំយក អំណោយដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ទៅប្រគល់ជូនមណ្ឌលកុមារកំព្រា វិសាខា នៃក្តីសង្ឃឹមវត្តខ្ចាស់សម្រាប់ប្រើប្រាស់ និងហូប ចំនួន ៧១ នាក់ ស្រី ៤៦នាក់ ។
អំណោយ រួមមាន៖
១-អង្ករ ចំនួន ២តោន
២-មីចំនួន ១០០កេសតូច
៣-ទឹកត្រីចំនួន ១០០យួរ
៤-ទឹកស៊ីអ៊ុីវចំនួន ១០០យួរ
៥-ទឹកសុទ្ធចំនួន១០០យួរ
៦-សៀវភៅពុម្ភរក្សាទុកក្នុងបណ្តាល័យចំនួន ៥៥៥ ចំណងជើង
៧-ស្បែកជើងកីឡាចំនួន ៤០គូ
៨-កុំព្យូទ័រ Desktop ចំនួន ៥គ្រឿង
៩-សៀវភៅសរសេរ និងសម្ភារៈសិក្សាចំនួន២៥០កញ្ចប់
១០-ប៉ាល់ទះចំនួន ៥គ្រាប់
ពិធីប្រគល់នេះក៏មានការអញ្ជើចូលរួមពីសំណាក់ មន្ត្រីសហព័ន្ធកីឡាបាល់ទះកម្ពុជា និងកីឡាករបាល់ទះជម្រើសជាតិកម្ពុជា។
ជាមួយគ្នានេះ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ បាននាំយកប្រសាសន៍ផ្ដាំផ្ញើរ សួរសុខទុក្ខ និងក្ដីនឹករលឹករបស់ឯកឧត្តមអភិសន្ដិបណ្ឌិត និងលោកជំទាវ ជម្រាបដល់ប្អូនៗ កុមាកំព្រាទាំងអស់ ត្រូវខិតខំសិក្សារៀនសូត្រ ទោះបីប្អូនៗ មិនមានឪពុកម្ដាយក៏ពិតមែន ប៉ុន្ដែប្អូនៗមានថ្នាក់ដឹកនាំដ៏ល្អតាមជួយទំនុកបំរុងថែរក្សាតាមដាន សួរនាំជាប្រចាំ ដោយទទួលបានការគ្រប់គ្រងដោយយកចិត្តទុកដាក់ខ្ពស់ពីសំណាក់គណៈគ្រប់គ្រងមជ្ឈមណ្ឌល ការបង្ហាត់បង្រៀនពីលោកគ្រូ អ្នកគ្រូ។ ឯកឧត្តមអភិសន្ដិបណ្ឌិត និងលោកជំទាវ មានក្ដីសង្ឃឹមខ្ពស់ថាប្អូនៗនៅទីនេះ នឹងមានអនាគតដ៏ប្រសើរក្នុងជីវិត ៕