ខេត្តបាត់ដំបង÷ នៅ ច្រកតំបន់ អូររំដួល ស្រុកភ្នំព្រឹក ក្នុងទឹកដី ខេត្តបាត់ដំបងរាល់ថ្ងៃគេសង្កេតឃើញ លោក( កោះ និច្ច )ប្រធានស្នាក់ការគយ ត្រូវ គេសង្ស័យថា ជាអ្នកបេីកដៃឲ្យក្រុមឈ្មួញនាំទំនិញចេញ ចូល ពីកម្ពុជាចូល ទៅប្រទេសថៃ ពីប្រទេសចូល ថៃមកកម្ពុជា.ដូចជា ជី ស្រាបៀរ ប្រេងឆា ទឹកក្រូច ទឹកផ្លែ ឈើ គេចពន្ធ និងទំនិញផ្សេងៗជា ច្រើនប្រភេទគេចពន្ធ ឬ បង់ពន្ធមិនគ្រប់ជារៀងរាល់ថ្ងៃ។ ប្រភពព័ត៌មានពីរមន្ត្រីមានសមត្ថកិច្ច ច្រកព្រំដែនតំបន់អូររំដួល ឲ្យ លួចបង្ហើរប្រាប់អ្នកសារព័ត៌មានយើងឱ្យ ដឹងថា : លោក កោះនិច្ច ប្រធានស្នាក់ការគយ ច្រកតំបន់អូររំដួល កំពុងប្រព្រឹត្តអំពើពុករលួយ ឃុបឃិតគ្នាជាប្រពន្ធ័ ជាមួយក្រុមឈ្មួញរកស៊ីដឹកទំនិញឆ្លងដែនពីថៃចូលកម្ពុជា។
ដោយ មិនមានការត្រួតពិនិត្យឲ្យបានច្បាស់លាស់ នោះឡើយ គ្រាន់តែញាក់ចិញ្ចើមដាក់គ្នារួចជាការស្រេច។
បញ្ហានេះគឺជាហានិភ័យដ៏ធ្ងន់ធ្ងរមួយដែលថ្នាក់ដឹកនាំមិនគួរមើលរំលងឡើយ.?
ប្រភពព័ត៌មានពីមន្ត្រីដែលមិនបានលាបសក្ការៈ បានឲ្យដឹងបន្ថែមថា មានទំនិញជាច្រើនប្រភេទដូចជា ជី ស្រាបៀរ ប្រេងឆា ពងមាន់ពងទា ទឹកក្រូច ទឹកផ្លែឈើគេច ពន្ធ និង បង់ពន្ធមិនគ្រប់ ហើយ ទំនិញផ្សេងៗជាច្រើនមុខទៀត ។
ប្រភពដដែលបានបន្តឲ្យដឹងទៀតថា÷ រថយន្តដឹកទំនិញទាំងតូចទាំងធំ ជាច្រើនគ្រឿងសម្រុកដឹកទំនិញពីប្រទេសថៃចូលមកកម្ពុជាពីកម្ពុជាចូលទៅប្រទេសថៃទាំងថ្ងៃ.តាមច្រកតំបន់អូររំដួល ស្ថិតនៅក្នុង ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ក្នុងទឹកដីខេត្តបាត់ដំបង ដោយមិនគិតអំពីច្បាប់ទម្លាប់អ្វីទាំងអស់។
ពោលគឺសមត្ថកិច្ចជាអ្នក បើកបា រ៉ាស់ ឲ្យរថយន្តដឹកជី និងទំនិញផ្សេងៗទាំងនោះចូលដោយសេរី។
ប្រជាពលរដ្ឋដែល រស់នៅក្បែរមាត់ច្រកតំបន់អូររំដួល និយាយថា រាល់ថ្ងៃពួកគាត់សង្កេតមើលឃើញថាភាពមិនប្រក្រតីនៃការអនុញ្ញាតឲ្យទំនិញនាំចូលដោយ សេរីឬបង់ពន្ធ មិន គ្រាប់ ទាំងថ្ងៃ។
មានច្រើនប្រភេទទាំងនោះ គឺជាប្រភពប្រាក់ចំណូលចូលក្នុងហោប៉ាវ ដ៏សំខាន់របស់លោក កោះ និច្ច ប្រធានស្នាក់ការច្រកតំបន់អូររំដួល។
ប្រភពបានបន្ថែមទៀតថា មន្ត្រីនគរបាលប្រចាំការនៅទីនោះភាគច្រើន ជួល ជនស៊ីវិលឲ្យចាំទទួលយកលុយ ពី រថយន្តដឹកទំនិញចេញ,ចូល ពីព្រោះអស់ លោកខ្លាចមានបញ្ហាជាយ ថាហេតុ ណាមួយខ្លាចអ្នកសារព័ត៌មានផ្ដិតយករូបភាពបាន កើតឡើងសម្រាប់ខ្លួន។
ហើយក្រុម ឈ្មួញដែលរកស៊ីដឹកទំនិញមិនអាចគេចពីរក្រសែភ្នែក ជន់សុីវិលដែលមន្ត្រីជំនាញ ជួលមក ឈរចាំមេីល នៅច្រកតំបន់អូររំដួលបាននោះឡើយ ។
ប្រភពបានរាយ ការណ៍បន្ថែមទៀតថា ជនស៊ីវិលដែលតំណាងឲ្យមន្ត្រីគយហាក់មាន អំណាចខ្លាំងដៃ សម្បើម ណាស់ ឫកពារក្រអឺតក្រទម ដាក់ជាមួយ ក្រុមឈ្មួញរកស៊ីដឹកទំនិញឆ្លងដែនទាំងនោះទៀតផង។
រវាងក្រុមឈ្មួញអ្នករកស៊ី និង ជនស៊ីវិលដែលប្រចាំការនៅច្រកតំបន់ព្រំដែនអូររំដួល មានការយល់គ្នាយ៉ាងច្បាស់លាស់ ដោយក្រុមដែលរកស៊ីដឹកទំនិញទាំង នោះគ្រាន់តែឃើញជនស៊ីវិលនៅឈរកន្លែងណា គឺទៅ តាមជួបដល់កន្លែងនោះតែម្ដង។
អ្នករកស៊ីដឹកទំនិញទាំងនោះ បានទាក់ទងជាមួយ លោក កោះ និច្ច ប្រធានស្នាក់ការគយមុនរួចជាស្រេច ជាពិសេសទំនិញអត់ពន្ធសុទ្ធតែត្រូវទាក់ទង ជាមុនដើម្បីជៀសវាងការបែកធ្លាយចេញទៅក្រៅ ពោលគឺ គ្មានការត្រួតពិនិត្យឲ្យបានច្បាស់លាស់ពីមន្ត្រីជំនាញ គ្រាន់តែ ហុចតែលុយចប់បញ្ហា៕
អ្នកសារព័ត៌មានយើងមិនអាចសុំការទំនាក់ទំនងពីប្រធានច្រកទ្វារតំបន់អូររំដួល បានទេ ខណៈមន្ត្រីច្រកមិនសហការជាមួយអ្នកសារព័ត៌មានយើងឡើយ។
អង្គភាពព័ត៌មាន ប្រម៉ាញ់ជាយដែនធីវីយេីងមិនអាចសុំការ ផ្តល់កិច្ចសម្ភាសន៍ពីលោក កោះ និច្ច ជាមេគយ ច្រកតំបន់អូររំដួលបានទេ ដោយលោកមេគយរូបនេះអ្នកសារព័ត៌មានយើងបានខលទូរសព្ទចូល ជាច្រើនដងតែ មិនលេីកទូរស័ព្ទ។
អង្គភាពសារព័ត៌មាន ប្រម៉ា ញ់ជាយដែនធីវី យើងខ្ញុំ ផ្សព្វផ្សាយដេីម្បីជាប្រយោជន៍ដល់សង្គម ដេីម្បីសុខភាពប្រជាពលរដ្ឋខ្មែរ
ប្រយោជន៍ និងចំណូលចូលជាតិតែប៉ុណ្ណោះ ក្រោមការដឹកនាំរបស់សម្តេច ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺគ្មានចេតនាញុះញង់ឬដាក់សម្ពាធឲ្យបុគ្គលណាម្នាក់ឡេីយ។
អង្គភាពគេហទំព័រប្រម៉ាញ់ជាយដែនធីវី យើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំ ការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណសន្តិភាព។