ពិធីសារចងសម្ព័ន្ធមេត្រីភាពរវាងស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង ជាមួយនឹងសភាពាណិជ្ជកម្មខេត្ត បាត់ដំបង ដែលពិធីនេះប្រព្រឹត្តិទៅក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្ត

បាត់ដំបង÷ព្រឹកថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០២៤នៅស្នងការដ្ឋានន គរបាលខេត្តបាត់ដំបង បានរៀបចំចុះហត្ថលេខាលើ ពិធីសារចងសម្ព័ន្ធមេត្រីភាពរវាងស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង ជាមួយនឹងសភាពាណិជ្ជកម្មខេត្ត បាត់ដំបង ដែលពិធីនេះប្រព្រឹត្តិទៅក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង តំណាងឱ្យស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង អ្នកឧកញ៉ា ភូ វាសនា ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង ។

ចូលរួមក្នុងពិធីដ៏មានសារៈសំខាន់នេះមាន លោកឧក ញ៉ា ឧកញ៉ា លោក លោកស្រី ជាប្រតិភូសភាពាណិ ជ្ជកម្ម ខេត្តបាត់ដំបង លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ជាស្នងការរង អនុប្រធានផែន នាយ ការិ យាល័យជំនាញ និងមន្រ្តីនគរបាលពាក់ព័ន្ធក្នុងពិធីនេះ ជាច្រើនរូបទៀត។

លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ បានថ្លែងថា កងកម្លាំងនគរបាលជាតិ មានបេសកកម្មដ៏ធំធេងក្នុងកិច្ចការពារសន្តិសុខជាតិ ការពារបូរណភាពទឹកដី បង្រ្កាបបទល្មើសគ្រប់ប្រភេទ ការជួយសង្រ្គោះ នានា និងការផ្តល់នូវសេវាសាធារណៈជូនប្រជាពលរដ្ឋជាពិសេសការរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់សង្គមជូនប្រជាពល រដ្ឋនៅមូលដ្ឋានគឺជាកាតព្វកិច្ចដែលកងកម្លាំងនគរបាលត្រូវធានាឱ្យបាន ដើម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋ ហើយទិដ្ឋភាព នៃពិធីចងសម្ព័ន្ធមេត្រីភាពរវាងអង្គភាពទាំងពីរនៅ ពេលនេះ គឺជាឱកាសដ៏មានសារៈសំខាន់មិនអាចខ្វះបានដូចពាក្យលោកពោលថា ( ស្គាល់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក)។

អ្នកឧកញ៉ា ភូ វាសនា បានថ្លែងនូវចំណាប់អារម្មណ៍ មុនពេលអញ្ជើញចុះហត្ថលេខាលើពិធីសារនេះថា ពិតណាស់ការចុះហត្ថលេខានៃពិធីសារចងសម្ព័ន្ធមេត្រីភាពរវាងអង្គភាពទាំងពីរជាផ្លូវការនាពេលនេះគឺជាសក្តីភាពបង្ហាញឱ្យឃើញនូវភាពជាដៃគូរនិងជឿទុកចិត្តគ្នា និងការរួមចំណែកក្នុងកិច្ចការពារសន្តិសុខជាតិ ការពារបូរណភាពទឹកដី និងការបង្រ្កាបបទល្មើ សគ្រប់ប្រភេទ របស់សមត្ថកិច្ចនគរបាល ដែលនេះគឺជាសេចក្តី ប៉ងប្រាថ្នារបស់ប្រជាពលរដ្ឋទាំងអស់គ្នាក៏ ដូចអ្នកធ្វើអាជីវកម្មទាំងអស់គ្នាដែរព្រោះថា សុវត្ថិ ភាពនិងវិបុលភាពគឺជាសេចក្តីសុខនៃអាជីវកម្មរបស់យើង អ្នកធ្វើអាជីវកម្ម ពិតជាមិនអាចធ្វើអ្វីបានដោយជោគជ័យនោះទេ បើស្ថានភាពអសន្តិសុខ ក្នុងសង្គមកើតមានចំពោះមុខអ្នករាល់ថ្ងៃនោះ ដូច្នេះលោកនឹងខិតខំ ប្រឹងប្រែងកៀរគរអ្នកធ្វើអាជីកម្ម ដើម្បីជួយដល់អង្គភាពស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។

បន្ទាប់ពីបានថ្លែងនូវចំណាប់អារម្មណ៍រួចមក លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ និង អ្នកឧកញ៉ា ភូ វាសនា បានអញ្ជើញចុះហត្ថលេខា លើលិខិតពិធី សារចងសម្ព័ន្ធមេត្រីភាព នៅចំពោះមុខសមាជិក សមាជិការ ចូលរួមយ៉ាងច្រើនកុះករ ក្រោមបរិយា កាសរីករាយស្និទ្ធស្នាល ប្រកបដោយការជឿទុកចិត្ត និងបានថតរូបអនុស្សាវរិយ៍ផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *