(ខេត្តស្វាយរៀង)៖ កងរាជអាវុធហត្ថ ខេត្តស្វាយរៀងចាប់ បញ្ជូនជនសង្ស័យ បង្ខាំងមនុស្សចំនួន៥នាក់ និងជនរងគ្រោះ៦នាក់ ទៅតុលាការនៅរសៀល ថ្ងៃទី៦វិច្ឆិកាឆ្នាំ២០១៩។
បើតាមលោកវរសេនីយ៍ឯក ស្រីវុត្ថាមេបញ្ជាការរង បានឲ្យដឹងថា ដោយមានការសហការ ជាមួយកងកំលាំង ខេត្តព្រៃវែងបាន កាអនុញ្ញាតពីលោកគង់ ច័ន្ទខេមរិទ្ទព្រះរាជ អាជ្ញានៃអយ្យការ អមសាលាដំបូង ខេត្តស្វាយរៀងយោង តាមពាក្យបណ្ដឹង របស់ឈ្មោះ ឡេង ធី ង៉េ អាយុ៦៥ឆ្នាំជន ជាតិវៀតណាមមាន ទីលំនៅបច្ចុប្បន្នភូមិ ហ្គរណយ ឃុំនិនឌៀង ស្រុកចាវថាញ់ ខេត្តតាយនិញ ប្រទេសវៀតណាម។
ក្រោយពីបានទទួល ពាក្យបណ្ដឹងកងកម្លាំង ប្រដាប់អាវុធហត្ថខេត្ត ស្វាយរៀងនិងព្រៃវែង បានកំណត់ មុខសញ្ញាជន សង្ស័យដែលចាប់ បង្ខាំងមនុស្សនៅ ផ្ទះសំណាក់ សរ សារឿននៅខាងកើត ស្ពានអ្នកលឿង នៅថ្ងៃទី៣វិច្ឆិកា វេលាម៉ោង៩និង៤៣នាទី នៅភូមិ០៥ឃុំព្រែក ខ្សាយខេត្តព្រៃវែង។
លោកបានបន្តថា សមត្ថកិច្ចបានរក ឃើញមនុស្សចំនួន ១១ នាក់ប្រុស ៨នាក់ស្រី ៣នាក់កម្លាំងជំនាញ ខេត្តព្រៃវែងបាន នាំខ្លួនអ្នកទាំងនោះ បញ្ជូនជនសង្ស័យទាំង ១១ នាក់ឲ្យមកមន្ត្រីនគរបាល យុតិធម៍កងរាជអាវុធ ខេត្តស្វាយរៀងដើម្បី សាកសួរនិងកសាង សំណុំរឿងតាមនីតិវិធីច្បាប់។
សមត្ថកិច្ចបានបន្ត ថាក្រោយពីបាន សាកសួរនិងវត្ថុតាង កសាងសំណុំរឿងរួច ក៏បញ្ជូនជនសង្ស័យចំនួន ៥ នាក់ខ្មែរ៤នាក់ ស្រីម្នាក់ជនជាតិវៀត ណាមទៅតុលាការ និងជនរងគ្រោះ ចំនួន៦នាក់នៅក្នុង នោះមានខ្មែរម្នាក់ ដែរទៅសាកសួរនៅ តុលាការដើម្បីកំណត់ មុខសញ្ញានៅរសៀលថ្ងៃទី ៦វិច្ឆិកាឆ្នាំ ២០១៩ បន្តទៀត។