លោកកោះ និច្ច ប្រធានស្នាក់ការ គយ តំបន់អូររំដួលរងការរិះគន់ ថា កំពុងតែសប្បាយប្រមូលលុយ របៀប ពុករលួយ យ៉ាងក្រាស់ ក្រែល ពីក្រុមឈ្មួញរកដឹកទំនិញគ្រប់ប្រភេទ ចេញ ចូលពីទឹកដីថៃ យ៉ាងគគ្រឹកគ គ្រេងវគ្គ៣ 

ខេត្តបាត់ដំបង÷ នៅ ច្រកតំបន់ អូររំដួល ស្រុកភ្នំព្រឹក ក្នុងទឹកដី ខេត្តបាត់ដំបងរាល់ថ្ងៃគេសង្កេតឃើញ លោក( កោះ និច្ច )ប្រធានស្នាក់ការគយ ត្រូវ គេសង្ស័យថា ជាអ្នកបើកដៃឲ្យក្រុមឈ្មួញនាំទំនិញចេញចូល ពីកម្ពុជាចូល ទៅប្រទេសថៃ ពីប្រទេសចូល ថៃមកកម្ពុជា.ដូចជា ជី ស្រាបៀរ ប្រេងឆា ទឹកក្រូច ទឹកផ្លែ ឈើ គេចពន្ធ និងទំនិញផ្សេងៗជា ច្រើនប្រភេទ មិនបង់ពន្ធ ឬ បង់ពន្ធមិនគ្រប់ជារៀងរាល់ថ្ងៃ។

ប្រភពព័ត៌មានពីរមន្ត្រីមានសមត្ថកិច្ចដែលមិនបានលាបការៈ បានបង្ហើបប្រាប់អ្នកសារព័ត៌មានយើងឱ្យ ដឹងថា : លោក (កោះនិច្ច )ប្រធានស្នាក់ការគយ ច្រកតំបន់អូររំដួល និង លោក(មឿ ណា រុង) ប្រធានច្រកអូររំដួល កំពុងប្រព្រឹត្តអំពើពុករលួយ  ឃុបឃិតគ្នាជាប្រព័ន្ធ ជាមួយក្រុមឈ្មួញរកស៊ីដឹកទំនិញឆ្លងដែនពីថៃចូលកម្ពុជា ពីរកម្ពុជាចូលទៅប្រទេសថៃ។
ដោយ មិនមានការត្រួតពិនិត្យឲ្យបានច្បាស់លាស់ នោះឡើយ គ្រាន់តែញាក់ចិញ្ចើមដាក់គ្នារួចជាការស្រេច។
ប្រភពដដែលបានបន្តឲ្យដឹងទៀតថា÷ រថយន្តដឹកទំនិញទាំងតូច ទាំងធំ ជាច្រើនគ្រឿងសម្រុកដឹកទំនិញពីប្រទេសថៃចូលមកកម្ពុជា ពីកម្ពុជាចូលទៅប្រទេសថៃ ទាំងថ្ងៃ.តាមច្រកតំបន់អូររំដួល ស្ថិតនៅក្នុង ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ក្នុងទឹកដីខេត្តបាត់ដំបង ដោយមិនគិតអំពីច្បាប់ទម្លាប់អ្វីទាំងអស់។

ពោលគឺសមត្ថកិច្ចនគរបាលការពារព្រំដែនគោកលេខ៨១៩ ជាអ្នកចាំ បើកបា រ៉ាស់ ឲ្យរថយន្តដឹកទំនិញទាំងនោះ ចេញ ចូលដោយសេរីពុំមានការត្រួតពិនិត្យ។

ប្រជាពលរដ្ឋដែល រស់នៅក្បែរមាត់ច្រកខាងលើបាន លួចខ្សឹប ខ្សៀវប្រាប់អ្នកសារព័ត៌មានយើងឲ្យដឹង។

រាល់ថ្ងៃពួកគាត់សង្កេតមើលឃើញថាភាពមិនប្រក្រតីនៃការអនុញ្ញាតឲ្យទំនិញនាំចូលដោយសេរី មិន បង់ពន្ធ ឬបង់ពន្ធមិន គ្រាប់ ដឹកទាំងថ្ងៃមានច្រើនប្រភេទទាំងនោះ គឺជាប្រភពប្រាក់ចំណូលចូលក្នុងហោប៉ាវ ដ៏សំខាន់របស់លោក កោះ និច្ច ប្រធានស្នាក់ការគយ នឹង លោកមឿណារ៉ុង ប្រធានច្រកតំបន់អូររំដួល។

អង្គភាពព័ត៌មានយើងបានខលទូរសព្ទ សុំការ បំភ្លឺ ពីលោក (កោះ និច្ច )ដោយលោកមេគយរូបនេះ បានឆ្លើយប្រាប់យ៉ាងខ្លីថា លោកបានប្រគល់ឱ្យ ឈ្មោះលោក(រ៉ែម)ជាមេរង របស់គាត់ ជាអ្នកចាត់ចែងការងារនិងអស់ហើយលោកក៏បិទទូរសព្ទ។
ចំណែកលោក(មឿ ណា រ៉ុង)ប្រធានច្រកតំបន់អូររំដួល អ្នកសារព័ត៌មានយើងបានខលទូរសព្ទសុំការបំភ្លឺ ជាច្រើន តែមិនចូល ហើយបានព្យាយាម ប្រើសារជាសំឡេង តាមប្រព័ន្ធតេឡេក្រាម លោកចូលមើលហើយតែមិនឆ្លើយតប។
នៅថ្ងៃទី ២៣ខែកញ្ញាឆ្នាំ២០២៤ អ្នកសាព័ត៌មានយើង ជាច្រើនអង្គភាព បានចុះទៅដល់ភូមិសាស្ត្រខាងលើ ចុះផ្ដិតយករូបភាពឃើញថា មានរថយន្តប្រភេទកែច្នៃទាំងតូចទាំងរថយន្តធុនធំ ដឹកទំនិញចេញចូលយ៉ាងគគ្រឹកគគ្រេង ដោយពុំមានការត្រួតពិនិត្យពីមន្ត្រីជំនាញប្រចាំការនៅទីនោះសោះឡើយ។

តួនាទី និង ភារកិច្ច
២.៦ សាខាគយនិងរដ្ឋាកររាជធានី-ខេត្តគ្រប់គ្រង ដឹកនាំតាមឋានានុក្រមលើបណ្តាការិយាល័យគយនិងរដ្ឋាករនានាក្រោមឱវាទ រួមមាន ការិយាល័យរដ្ឋបាលនិងគ្រប់គ្រង និងបណ្តាការិយាល័យគយនិងរដ្ឋាករតាមមូលដ្ឋាន ឬតាមបណ្តាទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែននានា ដែលស្ថិតនៅក្រោមសមត្ថកិច្ចគ្រប់គ្រងរបស់សាមីអង្គភាព តាមការកំណត់របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាគ្រប់គ្រង ត្រួតពិនិត្យ និងប្រមូលពន្ធអាករលើទំនិញនាំចេញ-នាំចូលគ្រប់ប្រភេទ រួមទាំងឥវ៉ាន់អ្នកដំណើរ រូបិយប័ណ្ណ លោហធាតុ ត្បូងថ្មមានតម្លៃ បេតិកភណ្ឌវប្បធម៌ និងភណ្ឌិការប្រៃសណីយ៍ចូលរួមកសាង និងអនុវត្តនូវគោលនយោបាយនៃការផ្លាស់ប្តូរពាណិជ្ជកម្មជាអន្តរជាតិ ព្រមទាំងបទប្បញ្ញត្តិនានា ពាក់ព័ន្ធនឹងការនាំចេញ-នាំចូល ដើម្បីជំរុញប្រសិទ្ធិភាពនៃកិច្ចសម្រួលពាណិជ្ជកម្ម តាមការអនុវត្តល្អជាអន្តរជាតិបំពេញភារកិច្ចស្រាវជ្រាវ ទប់ស្កាត់និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ក្នុងភូមិសាស្រ្តរាជធានីឬខេត្ត ក្នុងដែនសមត្ថកិច្ចរបស់សាមីអង្គភាពនីមួយៗ តាមបទប្បញ្ញត្តិជាធរមាន ដោយសហការជាមួយអង្គភាពគយនិងរដ្ឋាករ ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនានា ជាពិសេសអាជ្ញាធរមូលដ្ឋាន និងតុលាការមានសមត្ថកិច្ច ក្នុងករណីចាំបាច់រៀបចំ កត់ត្រា ចងក្រង និងគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់សាខាគយនិងរដ្ឋាករ
គ្រប់គ្រង និងចរាចរឯកសាររដ្ឋបាល លិខិតចេញ-ចូលផ្សេងៗ បូកសរុប និងធ្វើរបាយការណ៍លទ្ធផល ការងាររបស់សាខាគយនិងរដ្ឋាករ
រៀបចំផែនការសកម្មភាព និងផែនការចំណូល-ចំណាយថវិការបស់សាខាគយនិងរដ្ឋាករគ្រប់គ្រងធនធានមនុស្ស ស្ថិតិទិន្នន័យតារាងព័ត៌មាន និងសកម្មភាពប្រតិបត្តិរបស់មន្ត្រីរាជការក្នុងសាខា គយនិងរដ្ឋាករ
បំពេញភារកិច្ចផ្សេងទៀត តាមការកំណត់របស់អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ > ហ៊ា មុតចន្ត្រា: អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សូមមេត្តា ចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យនៅក្នុងករណីនេះដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សូមមេត្តា ចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យនៅក្នុងករណីនេះដោយក្តីអនុគ្រោះ។
នៅក្នុងករណីនេះដែរអង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី ឱមយ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយសូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យនៅក្នុងករណីនេះដោយក្តីអនុគ្រោះ។

អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែនធីវី យើងខ្ញុំ ផ្សព្វផ្សាយដេីម្បីជាប្រយោជន៍ដល់សង្គម ដេីម្បីសុខភាពប្រជាពលរដ្ឋខ្មែរប្រយោជន៍ និងចំណូលចូលជាតិតែប៉ុណ្ណោះ ក្រោមការដឹកនាំរបស់សម្តេច ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺគ្មានចេតនាញុះញង់ឬដាក់សម្ពាធឲ្យបុគ្គលណាម្នាក់ឡេីយ។
អង្គភាពគេហទំព័រប្រម៉ាញ់ជាយដែនធីវី យើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំ ការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *