ថ្ងៃនេះសូមបរិយាយពលករកំពុងសម្រុកឆ្លងដែនចូលប្រទេសថៃនៅក្នុងស្រុកសំពៅលូន សមត្ថកិច្ចឈរជើងនៅទីនោះកំពុងសហការគ្នាប្រព្រឹត្តអំពើផ្ទុយពីច្បាប់ដែលថ្នាក់ដឹកនាំបានដាក់ចេញ វគ្គ ១..!?

ខេត្តបាត់ដំបង÷ស្រុកសំពៅលូន ប្រជាពលរដ្ឋរកំពុងមានការរិះគន់ទៅលើកម្លាំងសមត្ថកិច្ចឈរជើងនៅក្នុងភូមិសាស្ត្រ ភូមិគីឡូ ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ក្បែរច្រករបៀង គីឡូ ១៣( ហៅច្រក៩៩) ប្រាប់អ្នកសារព័ត៌មានយើងឲ្យដឹងថា ÷រាល់ថ្ងៃ និង យប់ ពួកគាត់ បានសង្កេតឃើញ មានកងកម្លាំងយោធាកងអនុសេនាធំទី ៣.គ្រប់គ្រងដោយលោកវរៈសេនីយ៍ ត្រី (ម៉ៅ ចាល់ )ជាមេបញ្ជាការ ចំណុះឲ្យ យោធា វរៈសេនាតូច លេខ ៥៣៣ សហការជាមួយកម្លាំងវីរៈសេនាតូចការពារព្រំដែនគោកលេខ(៨១៧) កំពុងតែបើកដៃ ឲ្យពលករសម្រុកចូលទៅប្រទេសថៃ។
និង របើកដៃឱ្យឈ្មួញ.នាំសាច់ជ្រូក ពោះជ្រូក សាច់មាន់ គុណភាពនិងទំនិញផ្សេងៗជាច្រើនប្រភេទទៀត នៅពេលយប់ម៉ោង ៣ បៀតភ្លឺ។

ដោយ មិនមានវិធានការទប់ស្កាត់បទល្មើសដែលនាំចូលពីប្រទេសថៃ នោះឡើយ
ករណីខាងលើនេះកើតមាននៅច្រករបៀងប៉ុស្តិ៍ព្រំដែនគីគីឡូ១៣( ហៅច្រក៩៩)ដែលគ្រប់គ្រងដោយ លោកវរៈសេនីយ៍ត្រី(ម៉ៅចាល់)ជាមេបញ្ជាការយោធា កងអនុសេនាធំទី ៣ ចំណុះឲ្យយោធាវរៈសេនាតូចលេខ៥៣៣ ប្រភពបានបន្តឲ្យដឹងទៀតថា មន្ត្រីយោធាកំពុង ហការជាមួយ កម្លាំងនគរបាល វរៈសេនាតូចការពារព្រំដែនគោក លេខ ៨១៧. គ្រប់គ្រងដោយលោកវរសេនីយ៍ ឯក ម៉ង់ ស៊ី ជាមេបញ្ជាការ។ បានឃុបឃិតគ្នាបើកភ្លើងខៀវឲ្យ មន្ត្រីក្រោមឱវាទ ជាអ្នកដើររឿង អ្នកបើកដៃឲ្យក្រុមឈ្មួញទាំងនោះ នាំទំនិញចូលពីប្រទេសថៃ មានដូចខាងលើ និង ពលករកំពុងសម្រុក ឆ្លងដែនចូល ទៅប្រទេសថៃនិងចូលពីប្រទេសថៃមកកម្ពុជា។ ចេញជារៀងរាល់ថ្ងៃដោយមិនខ្វល់ពីបទបញ្ជា ថ្នាក់ដឹកនាំដែលបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យអនុវត្តនោះទេ។

ពាក់ព័ន្ធនឹងការបើកឲ្យមានច្រករបៀងនាំទំនិញខុសច្បាប់ពីប្រទេសថៃមកប្រទេសកម្ពុជា និង ពលករខុសច្បាប់ឆ្លងដែនទៅប្រទេសថៃយ៉ាងអាណាធិបតេយ្យតាមច្រករបៀងខាងលើ ក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង។

តើលោកវរសេនីយ៍។ ត្រី. (មែន ម៉ូលី) មេបញ្ជាការវរៈសេនាតូច លេខ ៥៣៣ បានដឹងដែរ ឬ ទេ ..ឬដឹងហើយធ្វើជាមិនដឹង ..? ចំណែកលោក (ម៉ៅ ចាល់)ជាមេបញ្ជាការកងអនុសេនាធំទី ៣ កំពុងតែសហការគ្នាជាមួយកម្លាំងនគរបាលការពារព្រំដែនធម៌ជើងនៅទីនោះប្រមូលលុយដាក់ហោប៉ៅចែកគ្នាចាយបានយ៉ាងសុខស្រួល ដូចពាក្យចាស់ លោកពោលថា កំពុងសហការគ្នា ជិះសេះ លេងដៃ។  លោក ជាមេបញ្ជាការ គ្រប់ស្ថាប័ន កុំពុង ធ្វើមិនដឹងឮ ឬ មួយលោក បានទទួលសំណែន សែនព្រេន ពីរកូនចៅយ៉ាងក្រាស់ត្រែលហើយមើលទៅ។

អង្គភាពគេហទំព័រប្រម៉ាញ់ជាយដែន ធីវី យើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ ក្នុងន័យស្ថាបនាតែប៉ុណ្ណោះនិងផ្ដល់ព័ត៌មានជូនថ្នាក់ដឹកនាំ ដើម្បីឲ្យសមត្ថកិច្ចពាក់ព័ន្ធបើកការស៊ើបអង្កេតនិងស្រាវជ្រាវបន្ត  និងសូមរង់ចាំ ការឆ្លើយបំភ្លឺ គ្រប់ស្ថាប័នពាក់ព័ន្ធ គ្រប់ពេលម៉ោង ពេល ធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។.រាយការណ៍ដោយ លោក មុត ចិត្រា

You might like

Leave a Reply

Your email address will not be published. Required fields are marked *