ភ្ជុំបិណ្ឌ ឆ្នាំ នេះ  ភ្ញៀវ ទេសចរ មកកម្សាន្តក្នុងខេត្ត ប៉ៃលិន មានការកើនឡើងជាងឆ្នាំមុន..!?

ខេត្តប៉ៃលិន ៖ ភ្ជុំបិណ្ឌឆ្នាំនេះ ភ្ញៀវទេសចរមកកម្សាន្តខេត្តប៉ៃលិនកើនជាងឆ្នាំមុន បើតាមការបញ្ជាក់ពីលោក លឹម វាសនា ប្រធានមន្ទីរទេសចរណ៍ខេត្តប៉ៃលិន គែក្នុងរយៈពេល ៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែតុលាឆ្នាំ២០២៤ ខេត្តប៉ៃលិន មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្ត តាមរមណីយ៍ដ្ឋាននានា ក្នុងខេត្ត សរុប ចំនួន ៩៤,២០៣នាក់ ក្នុងនោះ ភ្ញៀវទេសចរជាតិ មានចំនួន ៨៧,៩៧៩នាក់ រីឯចំនួនភ្ញៀវទេសចរអន្តរជាតិ មានចំនួន ៦,២២៤នាក់ បើបៀបធៀបទៅនឹងឆ្នាំ២០២៣ ដែលមានចំនួនសរុប ៧៥,២៧៣នាក់ កើនឡើងចំនួន៧៥,២៧%។

លោកប្រធានមន្ទីរទេសចរណ៍ខេត្តប៉ៃលិន បានលើកឡើងថា៖ ដោយមានការយកចិត្តទុកដាក់ ខ្ពស់ពីសំណាក់ លោកជំទាវ បណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត ចំពោះវិស័យទេសចរណ៍ក្នុងខេត្ត គឺកន្លងមករដ្ឋបាល ខេត្ត បានខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈក្នុងខេត្ត រួមទាំងការអភិវឌ្ឍន៍តំបន់រមណីយដ្ឋានទេសចរណ៍នានា ឱ្យបានកាន់តែល្អ ប្រកបដោយសោភ័ណ្ឌភាព អនាម័យ និងសេវាដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកំសាន្តក្នុង ខេត្ត ឱ្យបានកាន់តែច្រើន ដែលជាចលករចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជីវភាព របស់ប្រជាពលរដ្ឋឱ្យបាន កាន់តែ ប្រសើរឡើង។

លោក លឹម វាសនា បានបន្តថា៖ រយៈពេល ០៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌនេះលោកបានចាត់មន្ត្រីចុះស្រង់ស្ថិតិ ភ្ញៀវទេសចរណ៍ ដែលមកទស្សនាកម្សាន្តក្នុងខេត្តនិងត្រួតពិនិត្យ ក៏ដូចជាការផ្សព្វផ្សាយអំពីវិធានសុវត្ថិភាពទេសចរណ៍ នៅតាមគោលដៅទេសចរណ៍សំខាន់ៗ ក្នុងខេត្ត ហើយចំពោះ ស្ថានភាព ទូទៅវិញ ឃើ ញ ថាមាន សណ្តាប់ធ្នាប់ និង របៀបរៀបរយ ល្អ មានការ យាម ប្រចាំការ ពី ក ម្លាំ ងនគរបាលទេសចរណ៍ អធិការដ្ឋាន ក្រុង/ស្រុក    ប៉ុស្តិ៍ នគរបាលឃុំ/ សង្កាត់ នគរ បាល ការពារ ព្រំដែន និងប្រជា ការពារ ភូមិ ចំណែក ក្នុង មូល
ដ្ឋាន អាជីវករ  មានការ យកចិត្តទុកដាក់ខ្ពស់ ទាំងតម្លៃ និងសេវា ជាពិសេសការអ
នុវត្ត តាម វិធាន សុវត្ថិភាព ទេសចរណ៍។
ដោយ សា ស រឿន

You might like

Leave a Reply

Your email address will not be published. Required fields are marked *