(ខេត្តបន្ទាយមានជ័យ)៖ បុរសវ័យចំណាស់ ម្នាក់ផឹកស្រាប្រចាំក្លាយ ទៅជាមនុស្សវិកលច រឹកបាត់ពីផ្ទះ ៣ថ្ងៃប្រជាពលរដ្ឋ ប្រទះឃើញស្លាប់ អណ្តែតទឹកនៅស្ពាន សែសិននៅវេលា ម៉ោង៦ព្រឹក ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចស្ពានសែសិន ក្នុងភូមិក្ពាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចបានប្រាប់ អ្នកយកព័ត៍មានឲ្យដឹង ថាសពមាន ឈ្មោះ វ៉ាងសំអាត ប្រុស អាយុ៥១ ឆ្នាំ ប្រពន្ធឈ្មោះ ថ្លាងគឹមលាង អាយុ៤៨ រស់នៅភូមិកន្ទួត សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
សមត្ថមិច្ចបានបញ្ជាក់ ឲ្យដឹងទៀតថាតាមការ អះអាងរបស់ប្រពន្ធបាន ប្រាប់សមត្ថកិច្ចថា ប្តីគាត់កន្លងមក ផឹកស្រាស្រវឹង ខួបរហូតដល់ជា មនុស្សវិកលចរឹក មិនស្គាល់ខុសត្រូវ នៅថ្ងៃកើតហេតុ គាត់បានចេញពីផ្ទះ បាត់រហូត ក្រុមគ្រួសារបាន ខិតខំដើររកគ្រប់ច្រក ល្ហកដែរតែរកមិនឃើញ លុះនៅវេលាម៉ោង ៦ព្រឹក ទើបប្រជាពលរដ្ឋបាន ឃើញសពអណ្តែកទឹក នៅស្ពានសែសិន។
ក្រោយពេលដែល ឃើញសពហើយសមត្ថកិច្ច បានទូរស័ព្ទទៅក្រុម គ្រួសារឲ្យមកមើលសព ទើបដឹងថាសពនេះ ពិតជាប្តីរបស់ខ្លួន សពត្រូវបានក្រុមគ្រួសារ ជួលកាណូតអូសតាម ទឹកយកទៅផ្ទះដើម្បី ចាត់ចែងធ្វើបុណ្យ តាមប្រពៃណី៕