បន្ទាយមានជ័យ ៖ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ (សិទ្ធិ ឡោះ)ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងអនុវត្តន៍តាមបទបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក (ហាំ វណ្ណ: )មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ នឹងលោកវរសេនីយ៍ទោ (ឈិន ឈាង) មេបញ្ជាការរង នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ទទួលកិច្ចការងារប៉ុស្តិ៍ក្បាលស្ពាន នៅនៅវេលាម៉ោង០៨ នឹងនាទីព្រឹកថ្ងៃសៅរ៍ ទី០៥ ខែតុលា ឆ្នាំ២០២៤។
លោកវរសេនីយ៍ត្រី (សែម សាមឿន )នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោក នៃវរសេនាតូចលេខ ៨៩១ បានចាត់តាំងលោក អនុសេនីយ៍ទោ( សេង សុខដាផលរ៉ា ) នាយរងប៉ុស្តិ៍នគរបាលការពារព្រំដែនគោកក្បាលស្ពាន នៃវរសេនាតូចលេខ៨៩១ បានដឹកនាំកម្លាំងចំនួន០៥នាក់ប្រដាប់ដោយអាវុធគ្រប់ដៃ ចុះធ្វើការដើរល្បាតចល័ត ត្រួតពិនិត្យតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃនៅក្នុងភូមិ សាស្ត្រប៉ុស្តិ៍ក្បាលស្ពានគ្រប់គ្រងដើម្បីរក្សាការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋរស់នៅក្បែរព្រំដែននិងបង្កើនការទប់ស្កាត់រាល់បទល្មើសលួចឆ្លងដែនដោយខុសច្បាប់ក្នុងការដើរល្បាតចាប់ពីចំណុចភូមិក្បាលកោះ ដល់ចំណុចភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី( សែម សាមឿន) នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោក នៃវរសេនាតូចលេខ ៨៩១ បានបញ្ជាក់ឲ្យដឹងថាប៉ុស្តិ៍នគរបាលការពារព្រំដែនគោកក្បាលស្ពាន នៃវរសេនាតូចលេខ៨៩១បានដឹកនាំកម្លាំងចំនួន០៥នាក់ប្រដាប់ដោយអាវុធបានចុះធ្វើការដើរល្បាតតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ នៅក្នុងភូមិសាស្ត្រប៉ុស្តិ៍គ្រប់គ្រងការល្បាត ឃើញថាគ្មាន អ្វីប្រែប្រួលទេហើយបានបញ្ចប់នៅវេលាម៉ោង០៩នឹង១០នាទីព្រឹកនាថ្ងៃដដែល។