ឧត្តមសេនីយ៍ត្រី(កែវ សេងលន)មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ បានដឹកនាំក្រុមការងារកងពល សួរសុខទុក្ខនាយទាហាន និងពលទាហាន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពីណៃជាតិខ្មែរ

បាត់ដំបង÷ព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥៣ បានដឹកនាំក្រុមការងាកងពល សួរសុខទុក្ខ យោធិនមានជម្ងឺ ដែរកំពុងសម្រាកព្យាបាលជម្ងឺនៅគេហដ្ឋាន និងនៅអង្គភាព ព្រមទាំងនាំយកអំណោយជួយឧបត្ថម្ភរបស់សម្តេចមហាបវរធិបតី( ហ៊ុន ម៉ាណែត) នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ និងលោកជំទាវបណ្ឌិត ពេជ ចាន់មុន្នី អំណោយរួមមាន
-ថវិការ ចំនួន ២,០០០,០០០៛ ( ពីរលានរៀល )​
-អង្ករ ០៥ការ៉ុង
-ត្រីខ០៥យួរ
-ទឹកត្រី០៥យួរ
– ទឹកស៊ីអ៉ីវ ០៥យួរ
– មី០៥កេស

ក្នុងនោះដែរ លោកឧត្តមសេនីយ៍ត្រី(កែវសេងលន) មេបញ្ជាការ បានផ្តាំផ្ញើសួរដល់គ្រួសារយោធិន ត្រូវខិតខំយកចិត្តទុកដាក់ថែទាំសុខភាពឲ្យបានជាប់ជាប្រចាំ ហូបស្អាត ផឹកស្អាត រស់នៅស្អាត និងអនុវត្តតាមវេជ្ជបញ្ជាពេទ្យដើម្បីឆាប់ជាពីជំងឺ។

ចុងក្រោយ គ្រួសារយោធិន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកមេបញ្ជាការគ្រប់លំដាប់ថ្នាក់ ដែលតែងតែយកចិត្តទុកដាក់ដល់យោធិន និងគ្រួសារយោធិន ដែលជួបការលំបាកនិងមិនទុកឱ្យយោធិន ណាម្នាក់ជួបការលំបាក ដាច់ពោះស្លាប់ដោយសារអត់អាហារនោះឡើយ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *