បន្ទាយមានជ័យ ៖ អនុវត្តតាមការណែនាំនិងបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ( សិទ្ធិ ឡោះ) ស្នងការ នគរបាលខេត្តបន្ទាយមានជ័យនិងមានការយកចិត្តទុកដាក់របស់លោកវរសេនីយ៍ទោ (ព្រហ្ម ពិសិដ្ឋ) ជាអធិការ នគរបាលក្រុងប៉ោយប៉ែត បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កម្លាំងប្រចាំបញ្ជានៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង០៥ប៉ុស្តិ៍ត្រូវអនុវត្តតាមបទបញ្ជាថ្នាក់លើដាក់ជូនអោយ។
លោកវរសេនីយ៍ត្រី( សួន ស៊ីម៉ាប់ )នាយប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត បានដឹកនាំកម្លាំងសហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតប្រដាប់ដោយអាវុធចុះធ្វើការ ដាក់គោលដៅដើម្បីត្រួតពិនិត្យអាវុធជាតិផ្ទុះនិងជាតិអាកុល បង្កើនការទប់ស្កាត់រាប់បទល្មើសគ្រប់ប្រភេទនឹងចេញល្បាតចល័តក្នុងភូមិសាស្ត្រប៉ុស្តិ៍គ្រប់គ្រងដើម្បីរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដែលខ្លួនគ្រប់គ្រង នៅវេលាម៉ោង ២២នឹង៣០នាទីយប់ ដល់ ម៉ោង ០១នឹង០០នាទីរំលងអាធ្រាតឈានចូលថ្ងៃចន្ទទី ០៧ ខែតុលា ឆ្នាំ២០២៤។
លោកវរសេនីយ៍ទោ( ព្រហ្ម ពិសិដ្ឋ )អធិការ នគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា កម្លាំង នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត និងកម្លាំងប៉ុស្តិ៍រដ្ឋបាលនគរបាលប៉ោយប៉ែត បានដាក់គោលដៅត្រួតពិនិត្យ អាវុធជាតិផ្ទុះ និងពិនិត្យជាតិអាកុល នៅចំណុចខាងជើងផ្លូវបំបែកផ្សារត្រី ដែលស្ថិតនៅភូមិប៉ាលិលេយ្យ១,សង្កាត់ប៉ោយប៉ែត,ក្រុង ប៉ោយប៉ែត,ខេត្តបន្ទាយមានជ័យ៕ ប្រើប្រាស់៖រថយន្តសារ៉ែន៖ ០២ គ្រឿង -ម៉ូតូចំនួន ៖ ០៦ គ្រឿង -អាវុធ(ខ្លី)ចំនួន៖ ០៥ ដើម -ប្រេីប្រាស់កម្លាំងសរុប៖ ១៤នាក់ បានចុះប្រតិបត្តិការធ្វើការត្រួតពិនិត្យលើ: -រថយន្តតូចចំនួន៖ ២៨ គ្រឿង -ម៉ូតូកង់បី(ផាស់អាប់)ចំនួន៖២៧ គ្រឿង-ម៉ូតូចំនួន៖ ៦០ គ្រឿងជាលទ្ធផលពុំមានបទល្មើសអ្វីកើតឡើងគួរអោយកត់សម្គាល់នោះឡើយ៕.