ខេត្តតាកែវ÷ស្រុកបូរីជលសារខេត្តតាកែវដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ (ម៉ែន លី )ស្នងការនគរបាល ខេត្តតាកែវ និងសម្របសម្រួលនីតិវិធីពី ឯកឧត្ដម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ។
នៅយប់ថ្ងៃអាទិត្យ ៤កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនិងថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ២១:១០នាទី នៅចំណុចនៅភូមិកំពង់អំពិល ឃុំបូរីជលសារ ស្រុកបូរីជលសារ ខេត្តតាកែវ ដោយអនុវត្តបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្ដមសេនីយ៍ទោ( ម៉ែន លី) ស្នងការនគរបាលខេត្តតាកែវ លោកវសេនីយ៍ទោ( នៅ សុគន្ធ )ជាអធិការនគរបាលស្រុកបូរីជលសារ បានដឹកនាំកម្លាំងផ្នែកជំនាញប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបូរីជលសារ ធ្វើការចេញល្បាតតាមដងផ្លូវក្នុងភូមិសាស្ត្រមូលដ្ឋាន ក៏បានជួបមុខសញ្ញាចែកចាយដោយខុសច្បាប់នូវសារធាតុញៀន នៅពេលនោះកម្លាំងសមត្ថកិច្ចបានហៅឈប់ ប៉ុន្តែមុខសញ្ញាមិនព្រមឈប់បានជិះម៉ូតូគេចខ្លួន ហេីយសមត្ថកិច្ចដេញតាមចាប់បង្ក្រាបបាន ១នាក់ ដូចខាងក្រោម៖
-ឈ្មោះ គេន សារ៉ាវុធ ភេទ ប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិកំពង់អំពិល ឃុំបូរីជលសារ ស្រុកបូរីជលសារ ខេត្តតាកែវ មុខរបរ: កម្មករ ។ ដកហូតវត្ថុតាងរួមមាន: ម្សៅក្រាមពណ៌សចំនួន ០១កញ្ចប់ធំ។
-លុះដល់ថ្ងៃ០៧ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង១០:២០នាទីព្រឹក តាមចម្លើយ របស់ឈ្មោះ គេន សារ៉ាវុធ ថាមានមុខសញ្ញទៅទិញថ្នាំញៀន នៅស្រុកកោះអណ្ដែត ពេលនោះកម្លាំងសមត្ថកិច្ចយេីងបានកំណត់មុខសញ្ញាស្រាវជ្រាវ ធ្វើការចេញល្បាត រហូតដល់ចំណុចកែងភូមិអង្គក្រូច និងខាងលិចភូមិស្នាយដួច ក្នុងភូមិសាស្ត្រឃុំបូរីជលសារ ក៏បានជួបមុខសញ្ញា ២នាក់ កំពុងជិះម៉ូតូ ១គ្រឿង ពេលនោះកម្លាំងសមត្ថកិច្ចយេីងហៅឈប់ ជនសង្ស័យទាំង ២នាក់នោះ បានបោះសារធាតុញៀនដែលដាក់ក្នុងកញ្ចប់បារីពណ៌ខៀវចោលតាមដងផ្លូវ ឃេីញដូឆ្នេះសមត្ថកិច្ចយេីង ក៏បានរកឃេីញកញ្ចប់បារី ហើយមានម្សៅក្រាមពណ៌សថ្លា ចំនួន ៧កញ្ចប់តូច ។ ពេលនោះសមត្ថកិច្ចបានឃាត់ខ្លួនមុខសញ្ញាទាំង ២នាក់មានឈ្មោះដូចខាងក្រោម៖
-ទី១ ឈ្មោះ ខិន មេឃ ភេទ ប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិត្រពាំងលក្ខណ៍ សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ ។
-ទី២ ឈ្មោះ វណ្ណា សុភ័ក្ដ្រ ហៅ (នីប ផាននី ) ហៅដេត អាយុ ៣២ឆ្នាំ រស់នៅភូមិកំពង់អំពិល ឃុំបូរីជលសារ ខេត្តតាកែវ និងម៉ូតូ ១គ្រឿង ម៉ាក :ស៉ីរូស ចាស់ គ្មានស្លាកលេខ ។
ករណីខាងលើនេះ កម្លាំងសមត្ថកិច្ចបាន ឃាត់ខ្លួនជនសង្ស័យ ចំនួន ០៣នាក់ មកអធិការដ្ឋាននគរបាលស្រុកបូរីជលសារ សាកសួរ និងបំពេញសំនុំរឿងតាមនីតិវិធីច្បាប់។