ខេត្តបាត់ដំបង÷នៅព្រឹកថ្ងៃទី០៩ខែតុលាឆ្នាំ២០២៤ ដែលជាថ្ងៃទី០២និងជាថ្ងៃចុងក្រោយនៃការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ក្នុងខេត្តបាត់ដំបង មន្រ្តីនគរបាលក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ (ដាញ់ អេងប៊ុនចាន់) ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបន្តចូលរួមរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់នៅតាមមណ្ឌលប្រ ឡងសញ្ញាប័ត្រទុតិយភូមិ នានាក្នុងក្រុងបាត់ដំបង និងស្រុកសង្កែស្ថិតក្រោមដំណក់ទឹកភ្លៀងនៃវស្សានៈរដូវ។
ទិដ្ឋភាពនៅតាមមណ្ឌលប្រឡងនាព្រឹកនេះ មានសភាពស្ងប់ស្ងាត់ល្អ បើទោះបីមានផលរំខានខ្លះពីដំណក់ទឹកភ្លៀង ក៏ដោយ តែបេក្ខជនគ្រប់រូបបានធ្វើដំណើរទៅកាន់មណ្ឌលប្រឡងរៀងខ្លួនប្រកបដោយទឹកមុខរីករាយ ក្រោមកិច្ចខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់សម្រួលសណ្តាប់ធ្នាប់ ចរាចរណ៍ពីមន្រ្តីនគរបាលដែលមានវត្តមាន នៅទីនោះដោយការទទួលខុសត្រូខ្ពស់។
នៅមានរយៈពេលតែថ្ងៃរសៀលនេះប៉ុណ្ណោះ ការប្រឡងសញ្ញាបត្រ័នឹងត្រូវបានបញ្ចប់ហេីយ តែភារកិច្ចរបស់មន្រ្តីនគរបាល នៅតែបន្តការពារសន្តិសុខសណ្តាប់ធ្នាប់ជូនបេក្ខជន ក្នុងការវិលត្រឡប់ទៅ កាន់លំនៅដ្ឋានវិញ ប្រកបដោយសុខសុវត្ថិភាព សូមជូនពរដល់បេក្ខជនទាំងអស់ទទួលបានជ័យលាភីក្នុងកិច្ចការប្រឡងនេះ ៕