(ខេត្តបន្ទាយមានជ័យ)៖ព្រឹក ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោកឧញ៉ាហង្សស៊ី ផានិងពុទ្ធបរិស័រក្នុង ក្រុងសិរីសោភ័ណ បានមូលមតិគ្នាជា ឯកច្ឆ័នផ្តើមធ្វើបុណ្យកឋិនទាន សាមគ្គីមួយឡើងវេប្រគេន ព្រះសង្ឃក្នុងវត្តគិរីធមបទ ខ្លាកូនថ្មីប្រមូលបច្ច័យបាន ចំនួន១៨លានរៀលក្នុង នោះបច័្ចយរបស់លោក ឧបនាយករដ្ឋមន្ត្រី កែគឹមយ៉ានប្រធាន ក្រុមការងារចុះជួយ ខេត្តបន្ទាយមានជ័យ លោកជំទាវ ម៉ៅ ម៉ាល័យកែគឹមយ៉ា ប្រធានកិត្តិយស សមាគមន៍នារី ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តបន្ទាយមានជ័យ ១០លានរៀល យកទៅកសាងផ្លូវ បេតុងមួយខ្សែដែល មានបណ្តោយប្រវែង ១៧៥ម៉ែត្រនិងទទឹង៥ម៉ែត្រ និងរបងថ្មដែលមាន ប្រវែង៣០០ម៉ែត្រ ស្ថិតនៅភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
កម្មវិធីបុណ្យ ថ្ងៃទី៣ខែវិច្ឆិកា ឆ្នាំ២០១៩រសៀល ជួបជុំពុទ្ធបរិស័ទញាតិមិត្ត ជិតឆ្ងាយក្រុងពលី និងមនស្សកាព្រះរតនត្រ័យ សមាទានសីលនិមន្ត ព្រះសង្ឃចម្រើនព្រះ បរិត្តនិងសម្តែងធម៌ទេសនា នៅវត្តគិរីធម្មបទខ្លាកូន ថ្មីលុះនៅវេលាម៉ោង១២ ព្រឹកអង្គឋិនទានសាមគ្គីនេះ ត្រូវបានដង្ហែទសិណ ៣ជុំវិហារវេបច្ច័យនិង បរិវ៉ាកឋិនទាំងអស់វេ ប្រគេនព្រះសង្ឃជាកិច្ច បង្ហើយបុណ្យតែម្តង។
ក្នុងនោះលោកអាចារ្យ ប្រាក់សុភ័តបានប្រាប់ ដល់ពុទ្ធបរិស័ទទាំងអស់ថា ការកសាងផ្លូវបេតុងមួយខ្សែ ដែលមានបណ្តោយប្រវែង ១៧៥ម៉ែត្រនិងទទឹង៥ម៉ែត្រ និងរបងថ្មដែលមាន ប្រវែង៣០០ម៉ែត្រដោយ គណកម្មកាអាចារ្យ វត្តគ្មានលទ្ធភាព និងកសាងបាននោះ ទេទើបបានស្រុះស្រួល មូលមតិគ្នាជាឯកច្ឆ័ន ផ្តើមធ្វើបុណ្យកឋិនសាមគ្គី ឡើងដើម្បីយកបច្ច័យទៅ កសាងផ្លូវបេតុវត្ត និងរបងថ្មនេះឡើង ដើម្បីឲ្យប្រជាពលរដ្ឋ រស់នៅតំបន់នេះ មកធ្វើបុណ្យទានឲ្យ បានស្រួលនិងប្រែក្លាយ ទីវត្តអារាមជាកន្លែងថ្នាល បណ្តុះបណ្តាលមនុស្ស ជំនាន់ក្រោយឲ្យក្លាយទៅ ជាធនធានមនុស្សដែល ជាតិត្រូវការចាំបាច់។
លោកអាចារ្យបានមាន ប្រសាន៍បន្តថាក្នុងអង្គឋិន ទាននេះរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកព្រះពុទ្ធសាសនាជា សាសនារបស់រដ្ឋមាន ចែងក្នុងច្បាប់រដ្ឋធម្មនុញ្ញ ក្នុងមាត្រាទី៤៣ហើយក្នុងនោះ កម្ពុជាមានបុណ្យ ព្រះពុទ្ធសាសនា ជាច្រើនដូចជា មាឃបូជា ពិសាខបូជា អាសាឡបូជា និងចូលព្រះវស្សារ ចេញវស្សាជាដើម។
លោកអាចារ្យបាន បញ្ជាក់ទៀតថា បុណ្យកឋិនទាននេះ គឺជាបុណ្យមួយដ៏សំខាន់ ណាស់ក្នុងវិស័យព្រះ ពុទ្ធសាសនាកាលណា ពុទ្ធបរិស័ទបានធ្វើ បុណ្យកឋិនទាននេះ ហើយអ្នកនោះជាតិមុខ និងក្លាយទៅជា រូបសម្ផស្សស្អាត និងមានធនធាន ទ្រព្យសម្បត្តិស្តុកស្តម្ភ ក្លាយទៅជាអ្នកប្រាជ្ញ និងកុង្សីមន្ត្រីទៀតផង។
ហើយបុណ្យនេះដែរ គេចាប់ផ្តើមធ្វើនៅថ្ងៃ ទី១រោច ខែអស្សុជដល់ដ្ងៃទី១៥កើតខែកក្តឹកដែល មានរយៈពេល២៩ថ្ងៃ ដែលពុទ្ធរិស័ទខ្មែរ ប្រារព្វធ្វើឡើងដើម្បី បំពេញតំរូវការជាក់ស្តែង របស់ព្រះសង្ឃដែលគង់ ចាំព្រះវស្សាអស់ កាលត្រីមាសនៅតាម ទីវត្តអារាមនានាក៏ដូច ជាការរួមចំណែក កសាងទីសេនាសនៈ និងសមិទ្ធផលក្នុង វត្តព្រមទាំងរួមចំណែក លើកកំពស់ការគោរព ប្រតិបត្តិព្រះពុទ្ធសានា ដែលជាសានា របស់រដ្ឋឲ្យ បានថ្គុំថ្កើនរុងរឿងផងដែរ។
ហើយការធ្វើបុណ្យកឋិន ទាននេះជាបុណ្យក្នុង ព្រះពុទ្ធសាសនាជាកាល ទានដ៏វិសេសមួយមានដែន កំណត់ពេលវេលា ច្បាស់លាស់ពុំមានចេះ តែធ្វើនៅពេលណាក៏ បានតាមតែចិត្តនឹកឃើញ នោះឡើយ។
បញ្ចប់កម្មពិធីបុណ្យ ក្រាលគ្រង៥០ដុល្លា គ្រូសូត្រឆ្វេង ស្តាំ ២អង្គ១អង្គ២៥ដុល្លា ភិក្ខុ២០អង្គក្នុង១អង្គ ២០ដុល្លា សាមណេរ ២០ក្នុង១អង្គ១០ដុល្លា ៕