ឧត្តរមានជ័យ៖ រថយន្តមួយគ្រឿងបើកបរក្នុងល្បឿន លឿនបានរ៉េចង្កូតក្រឡាប់ជាច្រើនត្រឡប់បណ្ដាលឱ្យមនុស្ស-ស្លា-ប់-ម្នាក់និងពីរនាក់ទៀតរបួសធ្ងន់ ក្នុងករណីរថយន្តក្រឡាប់ផ្ងារជើងកាលពីថ្ងៃទី៩ខែតុលាឆ្នាំ ២០២៤ បានកើតឡើង ដែលស្ថិតនៅក្នុងភូមិបន្ទាយថ្មី ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។
តាមសាក្សីដែលបានឃើញហេតុការណ៍នេះបានឲ្យដឹងថា រថយន្តមួយគ្រឿងម៉ាកមីហ្សុីមីហ្សុយពណ៌ទឹកប្រាក់ពាក់ផ្លាកលេខភ្នំពេញ 2AM.-3148 ធ្វើដំណើរពីទិសខាងជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន មកដល់ចំណុចកើតហេតុបណ្ដាលឱ្យរេចង្កូតក្រឡាប់ជាច្រើនត្រឡប់បណ្ដាលអោយមានមនុស្សស្លាប់នឹងរងរបួសយ៉ាងរន្ធត់។
ក្នុងហេតុការណ៍នេះតៃកុងអ្នកបើកបរបានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនិង កន្លែងកើតហេតុនិងអ្នករួមដំណើរពីរនាក់ផ្សេងទៀតរងរបួសធ្ងន់។
ក្រោយសមត្ថកិច្ចចុះធ្វើការត្រួតពិនិត្យនៅនឹងកន្លែងកើតហេតុ សមត្ថកិច្ចបានបញ្ជាក់ប្រាប់ថា រថយន្តខាងលើបង្កគ្រោះថ្នាក់ដោយខ្លួនឯងដោយបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ននិងមិនមានផលប៉ះពាល់ដល់អ្នកធ្វើដំណើរផ្សេងទៀតឡើយ៕