លោកឧត្តមសេនីយ៍ទោ​ដាញ់​ អេង​ប៊ុន​ចាន់​ ដឹកនាំប្រជុំផ្សព្វផ្សាយលំ​អអិតលេីផែនការការពារពិធីបុណ្យអុំទូក

បាត់ដំបង៖នារសៀលថ្ងៃទី១១ខែតុលា ឆ្នាំ ២០​២៤នេះនៅសាលប្រជុំធំក្នុងបរិវេ​ណស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបងបន្ទាប់ពីបិទបញ្ចប់កិច្ចសវនកម្ម​ រួចមក លោកឧត្តម​សេនី​យ៍​ទោ (ដាញ់ អេងប៊ុនចាន់) ស្នងនគរ​បាលខេត្តបាត់ដំបងដឹកនាំប្រជុំផ្សព្វផ្សា​យលំអិតអពីផែន​ការការពារសន្តិសុខ​ សណ្តាប់ធ្នាប់សង្គម​ ក្នុងពិធី​បុណ្យអុំទូក​បណ្តែតប្រទីប​ ខេត្តបា​ត់​ដំបង​ ដែលពិធីនេះប្រព្រឹត្តិទៅ​នា​ថ្ងៃទី១៥​-១៦​និង​១៧ខែ​ តុលា​ឆ្នាំ២០​២៤​នៅ​ក្នុងស្ទឹងសង្កែ​ ក្រុងបាត់​ដំ​បង។

ចូលរួមក្នុងកិច្ចប្រជុំមានលោក​ លោ​កស្រី ស្នងការរង អនុប្រធានផែន នាយ ការិយាល័យជំនាញ មេប​ញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក អធិ​ការនគរ​បាលក្រុង ស្រុក និងមន្រ្តី នគរ​បាលពាក់ព័ន្ធជាច្រេីនទៀត។

ផ្អែកតាមស្ថានភាពជាក់ស្តែង​ ក្នុងពិធីបុណ្យនេះ​ គឹតចាប់ពីថ្ងៃនេះតទៅ​ ចរាចរណ៍នៅសង្កាត់ស្វាយប៉ោ​ ទាំងមូល​និងសង្កាត់រតនៈមួយផ្នែក​ មានការមមាញឹកខ្លាំង​ ដែលតម្រូវឱ្យមានការបិទចរាចរណ៍នៅផ្នែកខ្លះ​ ចំពោះយានយន្ត​ ដែលបញ្ហានេះ​ សូមការយោគយល់​ ពីមហាជនដែលធ្វេីចរាចរណ៍នៅចំណុចទាំងនោះ​ ជា​ពិសេសការឆ្លងកាត់ស្ពាន​ ក្នុងសង្កាត់ទាំងពីរ​ ដែលភារ​ កិច្ចនេះសមត្ថកិច្ចនគរបាលត្រូវធានារ៉ាប់រងឱ្យខាង​តែបានពីពេលនេះរហូតចប់កម្មវិធីបុណ្យជា​ស្ថាពរ​ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *