លោកឧត្ដមសេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការ​នគរ​បា​ល​ខេ​ត្ត​កំពង់ស្ពឺ​ ចូលរួម​បិទសវនកម្មផ្ទៃក្នុង​ ការិយបរិច្ឆេត​ ២០​២៣​ និងបណ្ដាឆ្នាំពាក់ព័ន្ធ​ នៅស្នងការដ្ឋាន​ន​គរបាល​ខេត្ត​

កំពង់ស្ពឺ÷នាព្រឹក​ថ្ងៃព្រហស្បតិ៍ ៨កើត ខែអ​ស្សុជ ឆ្នាំរោង ឆស័​ក ព.​ស.២៥៦៨ ត្រូវនឹង ថ្ងៃទី១០ ខែតុ​លា ឆ្នាំ២០២៤នៅសាល​ប្រជុំ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ​ មានកិច្ចប្រជុំ​បិទសវនកម្មផ្ទៃក្នុង​ ការិយបរិច្ឆេត​ ២០២​៣​ និងបណ្ដាឆ្នាំពាក់ព័ន្ធ​ ក្រោមអធិបតី​ភាព លោកឧត្ដមសេនី​យ៍ឯក​ លីម​ ឡុង​ អគ្គនាយក​រង​ នៃអគ្គ​នាយក​ដ្ឋាន​សវនកម្ម​ផ្ទៃក្នុង​ ក្រសួង​មហាផ្ទៃ​ និងលោ​កឧត្ដមសេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការ​នគរ​បា​ល​ខេត្ត​ ព្រមទាំង​មាន​ការអ​ញ្ជេីញ​ចូលរួម​ អមដំណើរ​ប្រតិភូ​សវនករ​ផ្ទៃក្នុង​នៃ​សវនដ្ឋាន​ជាច្រើន​រូបនិង​មានសមាសភាព​អញ្ជើញ​ចូលរួម​ ពី​សំណាក់​ លោក​ លោ​កស្រី​ ស្នងការរង​ ទទួល​ផែនការ​ងារ​ជំនាញ​ទាំង​១២​ លោកស្នងការ​រង​ ជាជំនួយការ​ដឹកនាំ​ការិយាល័យ​ ចំណុះផែនការងារជំនាញ​ លោ​ក​ លោកស្រី​ នាយ​ នាយរង​ការិ​យាល័យ​ លោក​ អធិការ​នគរបាល​ក្រុង​ ស្រុក​ ទាំង​ ០៩​ ព្រមទាំង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​មួយចំ​នួ​ន​ទៀត​។
មានប្រសាសន៍​អំពីគោលបំណង​ នៃការធ្វេី​សវនកម្ម​ផ្ទៃក្នុ​ង​ លោកឧត្ដមសេនីយ៍ឯក​ លីម​ ឡុង​ កត់សម្គាល់​មាន​ ០៣ចំណុច​ ទី១​ ការងារ​គ្រប់គ្រង​កងកម្លាំង​ (​ បុ​គ្គលិក​ )​ ទី២ ការងារ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ​ និង​ទី៣​ការងារគ្រប់គ្រង​​ហិរញ្ញវត្ថុ​ផ្គត់ផ្គង់​តាមរបបកំណត់​ ការធ្វើ​សវនកម្ម​សំ​ដៅ​បង្កេីន​ប្រសិទ្ធភាពការងារ​ ក្នុងនោះ​ផងដែរ​ តាមរយៈ​ប្រសាសន៍​ ឯកឧត្តម​ នាយឧត្ដម​សេ​នី​យ៍​ អគ្គស្នងការ​នគរបាល​ជាតិ​ ណែនាំ​តាម​ សវនកម្ម​ផ្ទៃក្នុង​ គឺ​ ហាមដាច់ខាត​ការផ្ទេរ​មន្ត្រី​ ផ្លាស់ប្ដូរ​ក្របខ័ណ្ឌ​មន្ត្រី​នគរ​បា​ល​ដែលមិនទា​ន់បំពេញកាតព្វកិច្ចតាមការកំណត់ (ផ្ទេរនគរបាល​ប៉ុស្តិ៍​រដ្ឋបាល​)​ ព្រោះសារា​ចរ​ណែនាំ​ក្រសួងមហាផ្ទៃ​ បានកំណត់ច្បាស់ពាក់ព័ន្ធ​ករណី​អ​ន្ដរាគមន៍​ពីអង្គភាពដេីម​ទៅ​កន្លែង​ថ្មីតាមការចង់បាន​របស់​បុគ្គល​ ចំណុច​នេះទោះបី​ជាថ្នាក់ដឹកនាំខិតខំ​ជ្រេីសរេីស​មន្ត្រី​ក្រប​ខណ្ឌ​ថ្មី​ បង្រ្គប់​យ៉ាង​ណាក៏​ទៅមិនរួចដែរ​ ព្រោះកំលាំងប្រមូ​លផ្ដុំតាមចំណង់​ ឯ​ការ​ងារមូលដ្ឋានពិត​ គ្មានមន្រ្ដី​បំពេញ​ការងារ​ គោ​ល​ការណ៍​នៃការឧបត្ថម្ភ​នៅតែខ្វះ​ គ្មាន​លទ្ធភាព​បំពេញ​ ការងារ​ ដូច្នេះ​ការងារ​គ្មាន​ប្រសិទ្ធ​ភា​ព​ស្របតាម​ជំនា​ញ​នាពេលបច្ចុប្បន្ន​ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *