អភិបាលខេត្តបន្ទាយមានជ័យនឹងផ្តល់កុំព្យួរទ័រយួរដៃដល់បេក្ខជនជាប់បាក់ឌុបបាននិទ្ទេសA ដូចឆ្នាំមុន ,ពេលកំពុងនិងក្រោយការប្រឡងគ្មានគ្រោះថ្នាក់ចរាចរណ៍,បេក្ខនារីមានបញ្ហាសុខភាព

បន្ទាយមានជ័យ ÷អភិបាលខេត្តបន្ទាយមានជ័យ អ:អាងប្រាប់ប្រតិភូក្រសួងអប់រំនៅបន្ទាប់ពីការប្រឡងថា រដ្ឋបាលខេត្តនិងលោកនឹងផ្តល់កុំព្យួរទ័រយួរដៃ(Laptop) ដល់បេក្ខជនជាប់បាក់ឌុបបាននិទ្ទេសA ចំនួន១គ្រឿង/ម្នាក់ៗដូចដូចឆ្នាំមុនដែរ។

ចំណែកលោក(ឈួ ប៊ុនរឿង )ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យអោយដឹងថ្ងៃទី១០ខែតុលាថា: ការប្រឡងសាកបាក់ឌុបដែលបានរៀបចំលើកដំបូងឡើងវិញនៅខេត្តនេះនាឆ្នាំ២០២៤ នាពេលពេលកន្លងមក បេក្ខជន នារីប្រឡងជាប់បាននិទ្ទេសA មាន១០០ប្លាយនាក់។.។
ចំណែកលទ្ធផលប្រឡងបាក់ឌុបសម័យប្រឡងថ្ងៃទី៨ខែតុលាឆ្នាំ២០២៤ មន្ទីររំពឹងទុកថា នឹងមានបេក្ខជនប្រឡងជាប់បាននិទ្ទេសA ច្រើននាក់ ។

សូមរំលឹកថា មុន ពេលកំពុងនិងក្រោយការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុបឆ្នាំ២០២៤ កន្លងមកនេះ នៅខេត្តបន្ទាយមានជ័យគ្មានគ្រោះថ្នាក់ចរាចរណ៍ ។ពោលគឺខុសពីឆ្នាំមុនៗ ។ ចំពោះបេក្ខជនមានបញ្ហាសុខភាព ស្ទើរទាំងអស់ ជាបេក្ខនារី ។

នេះបើតាមលោកបណ្ឌិតបណ្ឌិតកុលផេង វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា – ជាប្រធានគណគណៈមេប្រយោគទូទាំងប្រទេសប្រចាំខេត្តបន្ទាយមានជ័យអោយដឹង បន្ទាប់ពីរបាយាការណ័សង្ខេបដំណើរការសំណេរប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅខេត្តនេះ។

ជាសេចក្តីសន្និដ្ឋាន របាយការណ៍អោយដឹងថា : -ដំណើរការសំណេរប្រព្រឹត្តុទៅដោយរលូន ។-អាកាសធាតុស្រឡះល្អ(ពែលដំណើរការប្រឡង តែមានភ្ញៀងពេលយប់និងល្ងាចពេលចប់ប្រឡង…) ។-មានសុវតហថិភាពផ្លូវថ្នល់ គ្មានគ្រោះថ្នាក់ចរាចរណ៍។ ពោលគឺ !!(មូន ពេលកំពង់និងក្រោយ,ប្រឡង
-សហការល្អជាមួយអង្គភាពប្រឆាំងអំពើរពុករលួយ។-សហការល្អជាមួយរដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្នងការដ្ឋាននគរបាល កងរាជអាវុធហត្ថខេត្ត។-សហការជាមួយសហភាព សហព័ន្ធយុវជនកម្ពុជា(សសយក)សម្របសម្រួលទីកន្លែងផ្ញើកង់ម៉ូតូអោយបេក្ខជនដយឥតគិតថ្លៃ។-មានសន្តិសុខ សណ្តាប់ធ្នាប់ល្អទាំងក្នុងនិងក្រៅជុំវិញមណ្ឌលប្រឡង ។

ចំពោះបេក្ខជន សរុប៦.២៣៥នាក់.ស្រី៣.៥៦៩នាក់ ប្រឡងនៅ៨មណ្ឌល មាន២៥០បន្ទប់ ។
ក្នុងនោះបេក្ខជនចំណេះទូទៅសរុប៥.១០៩នាក់ .ស្រី៣.០៦៩នាក់ ។បេក្ខជនស្វៃរិន ៨៤៣នាក់.ស្រី៤៣៧នាក់ បេក្ខជនបំពេញវិជ្ជា ២៨៣នាក់.៦៣នាក់ ។
ចំពោះអវត្តមានសរុប :  ១១៨នាក់ .ស្រី៥២នាក់ ក្នុងនោះចំណេះទូទៅ១៨នាក់.ស្រី១១នាក់,ស្វៃរិន ៨៤នាក់.ស្រី៣៨នាក់ និងបំពេញវិជ្ជា ១៦នាក់. ស្រី៣នាក់ ។

ចំពោះសុវត្ថិភាពវិញ្ញាសានិងកិច្ចបេក្ខជនគឺហិបវិញ្ញាសានិងកិច្ចការបេក្ខជនបានរក្សាទុកនៅបន្ទប់សាលាខេត្ត។ ឯបេក្ខជនវិញបានយល់ច្បាស់ពីបទ្បញ្ញត្តិ ដោយគ្មានសំណៅឯកសារនិងគ្រឿងអេឡិចតហរូនិចឡើយ ។ឯឧបទ្ទហេតុផ្សេងៗ មានការធ្វើកំណត់ហេតុពិសេសលើមុខវិជ្ជាខ្លះ គណៈ:កម្មការ …។ចំពោះបេក្ខជនមានបញ្ហាសុខភាព តាមមណ្ឌលមាន២៤នាក់.ស្រី ២២នាក់ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *