(ខេត្តបន្ទាយមានជ័យ)៖ យុវជនម្នាក់ប្រហែលចេញ ពីកន្លែងផឹកស្រវឹងបើក ម៉ូតូក្នុងល្បឿនលឿនទាំង កណ្តាលយប់មិន ប្រកាន់ស្តាំបើកទៅបុក ម៉ូតូផ្សេងទៀតបណ្តាល ឲ្យស្លាប់ទាំងសងខាង២នាក់ នៅវេលាម៉ោង១២ អាធ្រាត្រចូលថ្ងៃទី៤ខែ វិច្ឆិកាឆ្នាំ២០១៩ ក្នុងទីប្រជុំជនលើ កំណាត់ផ្លូវជាតិលេខ 56A ត្រង់ចំណុចទល់ មុខយានដ្ឋាន ជាង រី ជួសជុលរថយន្ត ស្ថិតក្នុងភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ សន គឹមសួរ នាយការិយាល័យ នគរបាលចរាចរណ៍ផ្លូវ គោកនៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យបាន ប្រាប់អ្នកយកព័ត៍មាន ឲ្យដឹងថាជនរងគ្រោះ ឈ្មោះសៀវ ចាន់រ៉ាភេទប្រុស អាយុ៣៥ឆ្នាំជាអាជីវក រស់នៅភូមិអូរអំបិល សង្កាត់អូរអំបិលក្រុង សិរីសោភ័ណ សព្វថ្ងៃរស់នៅភូមិ ខ្លាកូនចាស់សង្កាត់កំពង់ ស្វាយក្រុងសិរីសោភ័ណ ជាអ្នកបើកបរម៉ូតូ ហុងដាឌ្រីម និងម្នាក់ទៀត មានឈ្មោះ រី ឡង់ឌី ភេទប្រុសអាយុ២៩ ឆ្នាំរស់នៅភូមិ សង្កាត់ព្រះពន្លាក្រុង សិរីសោភ័ណ ជាងតោនរថយន្តនៅ ការ៉ាស់មៅសាម៉ន។
លោកវរសេនីយ៍សន គឹមសួរ បានបញ្ជាក់ឲ្យដឹងទៀត ថានៅមុនពេលកើត ហេតុនោះជនបង្កមាន ឈ្មោះសៀវចាន់ដារ៉ា ដែលក្លាយជាជន រងគ្រោះនោះបានបើកម៉ូតូ ក្នុងល្បឿនលឿន ដោយមានសារជាតិស្រឹងបើក ម៉ូតូមិនប្រកាន់ស្តាំទាំង យប់ងងឹតទិសដៅ បញ្ជ្រាស់គ្នាពីត្បូងទៅ ជើងបានបណ្តាលឲ្យ បើកទៅបុកម៉ូតូ១គ្រឿង ទៀតពេញទំហឹងបង្ក ឲ្យខ្ទេចម៉ូតូទាំង២គ្រឿង អ្នកបើកទាំងសងខាង ស្លាប់ទាំងអស់។
លោកវរសេនីយ៍សន គឹមសួរបានបញ្ជាក់ ឲ្យដឹងទៀតថាក្រោយ ពីកើតហេតុរួចបើតាម ការសន្និដ្ឋានការ បុកគ្នារហូតដល់ទៅ ស្លាប់ទាំង២នាក់នៅកន្លែង យ៉ាងដូច្នេះបណ្តាលមកពី កត្តា បើកក្នុងសភាពស្រវឹង ក្នុងល្បឿនលឿង នៅពេលយប់ សពត្រូវបានសមត្ថកិច្ច ប្រគល់ទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យនៅ ផ្ទះតាមប្រពៃណី៕