សមត្ថកិច្ចនគរបាលស្រាវជ្រាវឃាត់ខ្លួនជន់សង្ស័យជា មុខសញ្ញាគា-ស់ផ្ទះលួចទ្រព្យសម្បត្តិយ៉ាងសកម្មជាច្រើនខេត្ត​ ទីបំផុតត្រូវជាប់អន្ទាក់របស់សមត្ថកិច្ចនគរបាលខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖អនុវត្តតាមបទបញ្ជាផ្ទាល់ពី លោក ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបា​លខេត្តបាត់ដំបង និងដោយមានការសម្របសម្រួលលើនីតិវិធីពី ឯក​ ឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ផងនោះនា​ថ្ងៃទី១០ខែ តុ​លា ឆ្នាំ ២០២៤ កម្លាំងនគរបាលផែនការ​ងារនគរបាលព្រហ្មទ័ណ្ឌ​ មានលោកឧត្តមសេនីយ៍ត្រី​ លឹម​ ពុទ្ធីឡា​ ស្នងការរងទទួលផែន​ រួមជា​មួយសមត្ថកិច្ចនគរបាលនា​យក​ដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ សមត្ថកិច្ច​នគរ​បាលនៃស្នងការដ្ឋាននគរ​បាលខេត្តកណ្តាល​ សមត្ថកិច្ចនគរ​បាលស្រុកមោងឫស្សី​ ស្រុកគាស់ក្រឡ​ ស្រុកសង្កែ​និងស្រុករតនមណ្ឌល​ ក្នុងនោះមានលោកវរសេ​នី​យ៍​ឯក ឈឿង គឹម​សុង ស្នងការរងដឹកនាំការិយាល័​យ​នគរបាលព្រ​ហ្មទណ្ឌកម្រិតស្រាល លោកវរ​សេ​នី​យ៍​ឯក ចៀក ថានិន នាយការិ​យាល័យន​គរបាលព្រហ្មទណ្ឌកម្រិតស្រាល បានចុះប្រតិបត្តិការ​បង្ក្រាបករណី លួ-ចមានស្ថ-ាន-ទម្ងន់ទោ-ស ( គា-ស់ទម្លុះ-ទម្លា​-យ )និងបានធ្វើការនាំ-ខ្លួ-នជនសង្ស័យ ០៣ នាក់មកកាន់ស្នងការដ្ឋានក្នុងនោះគឺ៖
១-ឈ្មោះ គង់ រ៉ាវុធ ហៅ រ៉ា ភេទប្រុ ស អាយុ ៤០ ឆ្នាំ មានទីលំនៅភូមិដើមស្លែង សង្កាត់និរោធ ខណ្ឌច្បារអំ​ពៅ រាជធានីភ្នំពេញ ។
៣-ឈ្មោះ ព្រំ សារិទ្ធ ភេទប្រុស អាយុ ៤៥ ឆ្នាំ មានទីលំនៅ ភូមិព្នាត សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌស្ទឹងមា​នជ័យ រាជធានីភ្នំពេញ ។
៣-ឈ្មោះ សា ស្រីណា ភេទស្រី អាយុ ២៤ ឆ្នាំ មានទីលំនៅភូមិព្នៅលិច ឃុំព្រៃចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
-*វត្ថុតាងដកហូតរួមមាន ៖
– រថយន្ត ០១ គ្រឿង ម៉ាកTOYO TA CAMRY ផលិតឆ្នាំ ១៩៩៧ ពណ៌ ឆ្លូញ ពាក់ស្លាកលេខ ភ្នំពេញ 2J 0788
– តួណឺវីស ចំនួន ០២
– កាំ-បិ-តចំនួន ០១
-សម្ភារៈមួយចំនួនទៀត

សូមជម្រាបជូនថាកាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ នៅចំណុចផ្ទះជនរងគ្រោះ ឈ្មោះ ប៊ុន សុខហេង ភេទប្រុស អាយុ ៣៨ ឆ្នាំ ស្ថិតក្នុងភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ជនសង្ស័យខាងលើបានធ្វើសកម្មភាពទៅ-គា-ស់-បង្អួចផ្ទះ ចូលទៅលួ-ចយក​ទ្រព្យសម្បត្តិ ដែលករណីនេះជនរ​ងគ្រោះប្តឹងចូលមកសមត្ថកិច្ចនគរបាល។

តាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើបានឆ្លើយសារ​ភាពថា ៖ កន្លងទៅពួកខ្លួនធ្លាប់ធ្វើសកម្ម​ភាពគា-ស់ផ្ទះលួ-ចយកទ្រព្យសម្បត្តិចំនួន ០៦ លើកមកហើយ ក្នុងនោះខេត្តបាត់ដំបងចំនួន ០៣ លើក ខេត្តប៉ៃលិនចំនួន ០២ លើក និងក្នុងខេត្តកណ្តាលចំនួន ០១ លើក ។

បច្ចុប្បន្ន÷កម្លាំងសមត្ថកិច្ចនគរបាលការិយាល័យជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសា​លា​ដំបូងខេត្តបាត់ដំបងដើម្បីចាត់ការបន្តតាមនីតិវិធី​ ច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *