ជនសង្ស័យ ម្នាក់ មុខសញ្ញា លួចដំណាំកសិផល(ផ្លែស្វាយ)របស់ប្រជាពលរដ្ឋ ក្នុងករណី អំពើលួច  ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុកសំពៅលូន បង្រ្កាបបានភ្លាមៗ យកមកអនុវត្តតាមនីតិវិធី

បាត់ដំបង÷អនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ{ ដាញ់ អេងប៊ុនចាន់} ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម{ កែវ សុជាតិ }ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបាត់ដំបង និងក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ទោ [ទឹម វិឆ័យ] អធិការ នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន
នៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ២០និង ៣០ នាទី នៅចំណុចក្រុមទី០៥ ភូមិតាស្តា ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង  មានករណី លួច (ផ្លែស្វាយ)  កើតឡើង ដែលបង្ករឡើងដោយជនសង្ស័យឈ្មោះ( នាង ថុន)  ( ហៅ ញ៉ាញ់) ភេទប្រុស អាយុ ៤២ ឆ្នាំ មានទីលំនៅស្នាក់បណ្តោះអាសន្ន ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង.  បានធ្វើសកម្មភាពលួចបេះផ្លែស្វាយ  របស់ជនរងគ្រោះឈ្មោះ( ទុយ ទិត្យ )ភេទប្រុស អាយុ  ៣៨ ឆ្នាំ  មានទីលំនៅបច្ចុប្បន្ន ភូមិអូរស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។ មុខរបរ ធ្វើចំការ នៅចំណុច  ចំការកន្លែងកើតហេតុខាងលើ  ក្នុងពេលធ្វើសកម្មភាព  ក៏ត្រូវជនរងគ្រោះឃើញទាន់ និងបានប្តឹងរាយការណ៍មកកម្លាំងសមត្ថកិច្ចយើង  ភ្លាមៗនោះកម្លាំងសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាស្តា បានចុះទៅដល់ទីកន្លែងកើតហេតុ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ (នាង ថុន)( ហៅ ញ៉ាញ់)  ភេទប្រុស អាយុ ៤២ ឆ្នាំ ខាងលើ ដកហូតវត្ថុតាង ផ្លែស្វាយចំនួន មួយការ៉ុង កន្លះ.
-កាំបិតប៉ាំងតោចំនួន០១
-កូនកាំបិតដងជ័រពណ៌ខ្មៅចំនួន០១
-ពិលចំនួន០១
-ជំពាមកៅស៊ូចំនួន០១
-ថង់ក្រណាត់យ៉ែលចំនួន០១  នាំមកកាន់អធិការដ្ឋាននគរបាលស្រុកសំពៅលូន។

ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញា លួចដំណាំកសិផល(ផ្លែស្វាយ) ចំនួន ០១ នាក់ បច្ចុប្បន្នជន÷សង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន កសាងសំណុំរឿង  បញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។

You might like

Leave a Reply

Your email address will not be published. Required fields are marked *