ជំនន់ទឹកភ្លៀងធ្លាក់ពីភ្នំបានស្រកអស់វិលត្រឡប់មកសភាពធម្មតាវិញហើយគិតត្រឹមម៉ោង ១២.៤៧យប់ ឈានចូលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤

ប៉ៃលិន÷ ដោយឡែកក្រុមការងារនឹងចុះរៀបចំសម្អាតបរិស្ថាន និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលបានបាត់បង់សម្ភារះប្រើប្រាស់ស្បោងអាហារ នៅព្រឹកស្អែក ។

ក្រុមការងារបានជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលាមិនមានប្រជាពលរដ្ឋរងគ្រោះដល់អាយុជីវិតឡើយ ។

នាងខ្ញុំសូមជូនដំណឹងដល់បងប្អូនជាម្ចាស់ម៉ូតូបានចតនៅច្រកទ្វារអន្តរជាតិ និងម៉ូតូបានហូរតាមទឹកសូមអញ្ចើញមកទទួលយកម៉ូតូវិញដោយភ្ជាប់មកជាមួយ ឯកសារបញ្ចាក់ជាម្ចាស់កម្មសិទ្ធ ក្រុមការងាររដ្ឋបាលខេត្ត នៅរង់ចាំពិនិត្យប្រគល់ជូនវិញ ចាប់ពីព្រឹកស្អែកម៉ោង ៨  (បញ្ចាក់ ម៉ូតូក្រុមការងារសង្គ្រោះរក្សាទុកជូន មានចំនួន ៣៤គ្រឿង ) នៅបាត់ម៉ូតូ មួយចំនួន និង ម៉ូតូកង់បី ២គ្រឿង ក្រុមការងារកំពុងស្វែងរកបន្តទៀត ។

សូមពុកម៉ែបងប្អូនទទួលបានសុខសុវត្តិភាពគ្រប់ៗគ្នា ក្រុមការងារកងកំលាំងប្រចាំការនៅជាមួយបងប្អូន២៤ម៉ោង រហូតដល់សភាពការណ៍ល្អប្រសើរធម្មតាវិញ ។
-ច្រកទ្វារអន្តរជាតិព្រំបានបើកដំណើរការជាធម្មតាបន្ទាប់ពីទទួលរងទឹកជំនន់ បិទអស់រយះពេល
៥ម៉ោងនៅរសៀលថ្ងៃទី ១៨/១០/២៤នេះ ។

សូមអរគុណកងកំលាំងគណបញ្ចាការឯកភាពទាំងបី កំលាំងយុវជន កំលាំងមូលដ្ធាន ទាំងអស់បានចូលរួមយ៉ាងសកម្មដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋយើង ។
– សូមអរគុណក្រុមការងារច្រកទ្វារភាគីថៃ
បានសហការសម្របសម្រួលបើកច្រកទ្វារព្រំដែនដើម្បីជួយអោយអ្នកធ្វើដំណើរ និង រថយន្តដឹកទំនីញឆ្លងគ្មានកំណត់ពេលវេលាដើម្បីជៀសវាងការខកស្ទះចរាចរណ៍ ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *